ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការ ជំរុញឱ្យរៀបចំប្រព័ន្ធឌីជីថលក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថាក្រសួងនឹងធ្វើការជំរុញបន្ថែមការងារបច្ចេកវិទ្យាព័ត៌មាន និងការរៀបចំបដិវត្តឌីជីថលក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម។

ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាការងារបន្តរបស់ក្រសួងក្នុងឆ្នាំ២០២២នេះរួមមាន ការងារបច្ចេកវិទ្យា ព័ត៌មាន និងជំរុញការរៀបចំបដិវត្តឌីជីថល ការបង្កើតប្រព័ន្ធTelegram ដើម្បីតាមដាននិងការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់ចរាចរណ៍ ការចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ ការត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ និងយានដ្ឋានកែច្នៃនិងដំឡើងយានយន្ត ការជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ការអភិវឌ្ឍបណ្តុះបណ្តាលធនធានមនុស្ស និងការផ្សព្វផ្សាយនិងបណ្តុះបណ្តាលកម្មវិធីស្មាតហ្វូន App សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការជួសជុលនិងថែទាំផ្លូវថ្នល់។

ក្រៅពីនេះលោក ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរអំពីទិសដៅការងារពង្រីកបន្ថែមយុទ្ធនាការ រឹតបន្តឹងការពាក់មួកសុវត្ថិភាព ទិវាជាតិសុវត្ថិភាពចរាចរណ៍ និងទិវាជាតិរំលឹកដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ បន្តជំរុញការគ្រប់គ្រងថែរក្សាដីចំណីថ្នល់ និងរៀបចំការគ្រប់គ្រងដីចំណីថ្នល់តាមប្រព័ន្ធព័ត៌មានវិទ្យា ឬកម្មវិធីស្មាតហ្វូនApp បន្តចរចានិងជំរុញផ្នែកឯកជនលើការវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនិងក្រុងព្រះសីហនុ និងតំបន់សំខាន់ផ្សេងទៀត ពិសេសតំបន់ច្រកទ្វារព្រំដែន ដោយផ្អែកលើគោលការណ៍កសាងប្រតិបត្តិផ្ទេរ(BOT)។

គិតមកទល់បច្ចុប្បន្ន ការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូនសម្រេចបានដូចជា បណ្តាញផ្លូវជាតិ និងផ្លូវជនបទបានស្ថាបនាដោយចាក់កៅស៊ូនិងបេតុងរួចប្រមាណជាង ១៥ ០០០គីឡូម៉ែត្រ ហើយបាននិងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST)ទៅបេតុងកៅស៊ូ(AC)និងពង្រីកពី២គន្លងទៅ៤គន្លងនៅតាមខ្សែផ្លូវអាទិភាពមួយចំនួន។ ដោយឡែកកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿងរហូតដល់៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី២០ម៉ឺនគ្រឿងរហូតដល់៥,២លានគ្រឿង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក