BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៤ករណីថ្មី (ឆ្លងថ្មីសហគមន៍ ២៧នាក់ ជាប្រភេទអូមីក្រុង) ក្នុងនោះករណីនាំចូលថ្មី ៧ករណី ខណៈអ្នកជំងឺ ១៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២១,១៥០នាក់ ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០១៥នាក់ ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៧,២៨៦នាក់ សរុបករណីនាំចូលពីក្រៅប្រទេស ២០,២៩៨ករណី និងឆ្លងសរុបក្នុងសហគមន៍ ២៦៨ករណី (ជាប្រភេទអូមីក្រុង) ៕