ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាករស្វយ័តរថយន្តក្រុងភ្នំពេញហៅបុគ្គលិកម្នាក់មកអប់រំក្រោយឈ្លោះគ្នាជាមួយអ្នកបើកម៉ូតូផ្អើលហ្វេសបុក

ភ្នំពេញ៖ អ្នកបើករថយន្តក្រុងសាធារណៈ លោក ម៉ៅ សុផល ត្រូវបានអង្គភាពហៅមកអប់រំណែនាំបន្ទាប់វីដេអូឈ្លោះគ្នាជាមួយអ្នកបើកម៉ូតូម្នាក់ត្រូវបានចែកចាយពេញបណ្ដាញសង្គម។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានចាត់ទុកទង្វើរនិងកាយវិការរបស់អ្នកបើកបរបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្កភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ សុជីវធម៌សម្រាប់អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត។

ក្នុងសេចក្ដីប្រកាសនោះបានលើកឡើងថា៖ «រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងពង្រឹងវិន័យ លើបុគ្គលិកអ្នកបើកបរខាងលើ ដោយអញ្ជើញគាត់មកធ្វើការអប់រំណែនាំ ដោយមានកិច្ចសន្យាមិនអោយគាត់ប្រព្រឹត្តិទង្វើបែបនេះទៀត»។

បើតាមរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ ហេតុការណ៍ជម្លោះរវាងអ្នកបើកឡានខ្លួននិងអ្នកបើកម៉ូតូកើតឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុចម្ដុំស្ថានីយប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្ដិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលដើមហេតុបណ្ដាលមកពីអ្នកបើករថយន្តក្រុងស៊ីផ្លេរទៅលើអ្នកបើកបរម៉ូតូដែលកំពុងបើកបរលើទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ ធ្វើឱ្យភាគីខាងម៉ូតូខឹងក៏ជឹះតាមនិងប្រើពាក្យសម្ដីប្រមាថលើអ្នកបើកឡានក្រុងមុន ធ្វើឱ្យអ្នកបើកឡានខឹងក៏បានឈ្លោះប្រកែកដោយប្រើកាយវិការនិងពាក្យសម្ដីទាំងមិនសមរម្យត្រលប់ទៅវិញតែម្ដង។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ ក៏អំពាវនាវដល់អ្នកបើកម៉ូតូទាំងអស់ចូលរួមបើកបរគោរពគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ផងដែរ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក