ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សៀវភៅ «គូព្រេងមិនព្រាត់» ជាស្នាដៃរបស់សម្ដេចតេជោត្រូវបានដាក់ឱ្យទាញយកនៅលើអ៊ិនធឺណែត

ភ្នំពេញ៖ សៀវភៅ «គូព្រេងមិនព្រាត់» ដែលជារឿងពិតស្ដីពីជិវិតស្នេហារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានសរសេរដោយសម្ដេចផ្ទាល់ ត្រូវបានដាក់ឱ្យទាញយកដោយសេរីនៅលើបណ្ដាញអ៊ិនធឺណែត បន្ទាប់ពីមានការសំណូមពរច្រើនពីពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក។

សៀវភៅនេះមានកម្រាស់២៧ទំព័រ បានរៀបរាប់ពីដំណើរដើមទងដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានជួបគ្នានិងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ការបែកគ្នាដោយសារសង្គ្រាម និងការពុះពារជាមួយគ្នារហូតមកដល់បច្ចុប្បន្ន។ សៀវភៅនេះមាន៣ភាសា ខ្មែរ អង់គ្លេស និងចិន។

សម្រាប់ភាសាខ្មែរអាចរកអានបាននៅតាមបណ្ណាល័យនានានៅកម្ពុជា ហើយសម្រាប់អ្នកដែលមិនទាន់បានអានអាចចូលទៅទាញយកតាមរយៈតំណភ្ជាប់នេះ https://bit.ly/3AFF4Ft (ជាភាសាខ្មែរ)។

សៀវភៅនេះត្រូវបានបោះពុម្ភជាភាសាខ្មែរចំនួន២ម៉ឺនច្បាប់ ភាសាអង់គ្លេសចំនួន៥ពាន់ច្បាប់ចែកជូនដោយមិនគិតថ្លៃ និងភាសាចិនចំនួន ១ ៥០០ច្បាប់ ដាក់លក់ក្នុងតម្លៃ១ក្បាល៥ដុល្លារ ហើយលុយដែលបានពីការលក់សៀវភៅនឹងត្រូវសម្ដេចតេជោយកទៅសាងសង់ផ្ទះជូនអតីតយុទ្ធជនរស់នៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក