ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថ្វាយសារលិខិតថ្លែងអំណរគុណព្រះមហាក្សត្រដែលព្រះអង្គបរិច្ចារាជទ្រព្យ១ពាន់ដុល្លារដល់កាកបាទក្រហម

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសេចក្ដីរីករាយនិងបានទូលថ្វាយសារលិខិតថ្លែងអំណរគុណព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គបានប្រទាននូវព្រះរាជទ្រព្យចំនួន១ពាន់ដុល្លារដល់កាកបាទក្រហមសម្រាប់ខែមករា ឆ្នាំ២០២២។

ក្នុងលិខិតក្រាបថ្វាយបង្គំព្រះមហាក្សត្រជីវិតតម្កល់លើត្បូង សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថាការបរិច្ចាគរាជទ្រព្យរបស់ព្រះមហាក្សត្រចំពោះកាកបាទក្រហមគឺជាការគិតគូរ និងលះបង់របស់ព្រះអង្គដើម្បីទ្រទ្រង់នូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្ត្រកម្ពុជាក្រីក្រទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសុំឱ្យវត្ថុសាកសិទ្ធិក្នុងលោក ព្រះបារមីទេវតារក្សាស្វេតច្ឆត្រ និងបារមីអតីតអង្គព្រះមហាក្សត្រគ្រប់អង្គប្រោសប្រទាន ព្រះពរជ័យដល់ ព្រះបរមនាថ នរោត្តម សីហមុនី សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រកម្ពុជាជ្រកកោនតរៀងទៅ។

ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រីរវរាជមាតា ត្បិតតែព្រះអង្គមានទ្រព្យតិចជាងក្សត្រប្រទេសដទៃ ប៉ុន្ដែព្រះទ័យព្រះអង្គទាំងទ្វេរគឺធំធេងណាស់ចំពោះសុខទុក្ខប្រជានុរាស្ត្រ។ ជាពិសេសព្រះអង្គចំណាយថវិកាផ្ទាល់ខ្លួនផ្ទេរឱ្យរាជរដ្ឋាភិបាលទិញមន្ទីរពេទ្យ ទិញវ៉ាក់សាំង និងជំនួយមនុស្សធម៌ផ្សេងៗ ដែលសម្ដេចតេជោបានចាត់ទុកព្រះរាជសកម្មភាពនិងការលះបង់របស់ព្រះអង្គទាំងទ្វេរគឺជាចលនាជាតិមួយដ៏ធំក្នុងការដោះស្រាយនូវវិបត្តិនានានៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក