អន្តរជាតិ៖ ប្រទេសឥណ្ឌាបានប្រារព្ធខួបលើកទី៧៣ នៃទិវាសាធារណរដ្ឋនៅថ្ងៃពុធទី២៦ ខែមករាជាមួយនឹងក្បួនដង្ហែរយោធាដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី Narendra Modi និងប្រធានាធិបតី Ram Nath Kovind ។
ជាមួយនឹងចំនួនអ្នកចូលរួមមានកំណត់ ដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩ ក្បួនដង្ហែរបានបង្ហាញពី ប្រពៃណី និងវប្បធម៌យោធារបស់ប្រទេសនៅមហាវិថីRajpath។
លោកនាយករដ្ឋមន្ត្រី Modi ក៏បានចូលរួមក្នុងពិធីមួយនៅឯវិមានរំលឹកសង្រ្គាមជាតិ មុនពេលក្បួនដង្ហែរជាកន្លែងដែលគាត់បានដាក់កម្រងផ្កាជាការគោរពចំពោះទាហានដែលបានលះបង់ជីវិត។
ឥណ្ឌាបានទទួលឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ប៉ុន្តែរហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០ ទើបប្រជាជាតិនេះបានប្រកាសខ្លួនឯងជារដ្ឋសាធារណៈដែលមានអធិបតេយ្យភាពជាមួយនឹងការអនុម័តរដ្ឋធម្មនុញ្ញផ្ទាល់ខ្លួន៕