អន្តរជាតិ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) កំពុងតាមដានដល់ការកើនឡើងកម្ដៅនៃភាពតានតឹងជុំវិញការបង្កើនកងទ័ពរបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន ហើយថាខ្លួនត្រៀមរួចជាស្រេចដើម្បីជួយក្នុងករណីជម្លោះបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់ជនភៀសខ្លួន។
អ្នកនាំពាក្យ UNHCR លោក Matthew Saltmarsh បានប្រាប់សន្និសីទអង្គការសហប្រជាជាតិថា៖ «យើងកំពុងអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ហើយឱ្យតួអង្គទាំងអស់ព្យាយាមកាត់បន្ថយភាពតានតឹង។ […] បើនិយាយពីផែនការ យើងបាននិយាយជាមួយដៃគូរួចហើយ»។
ភាពតានតឹងបានកើនឡើងបន្ទាប់ពីរុស្ស៊ីបានប្រមូលកម្លាំងទាហានប្រមាណ១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន បើទោះបីជាក្រុងម៉ូស្គូបដិសេធចេតនាឈ្លានពាននេះក៏ដោយ៕