ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្សីចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកនៅតំបន់អាក់ទិក

ម៉ូស្គូ៖ កងនាវាចរភាគខាងជើងរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធនេះថា កងនាវាចម្បាំងរបស់ខ្លួនបានចូលដល់សមុទ្រBarents កាលពីថ្ងៃពុធដើម្បីធ្វើសមយុទ្ធកងទ័ពជើងទឹកការពារផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនៅតំបន់អាក់ទិក។

យោធារុស្ស៊ីកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយប្រទេសលោកខាងលិច នៅពេលដែលការបង្កើនកងទ័ពនៅជិតព្រំដែនអ៊ុយក្រែនបានបង្កឱ្យមានការភ័យខ្លាចនៃការបង្កជម្លោះ បើទោះបីជាទីក្រុងម៉ូស្គូបានបដិសេធថាខ្លួនមិនមានគម្រោងបើកការវាយប្រហារលើអ៊ុយក្រែនក៏ដោយ។

ទីក្រុងមូស្គូបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងធ្វើសមយុទ្ធជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងកងនាវារបស់ខ្លួនទាំងអស់នៅក្នុងសមុទ្រដោយផ្ទាល់ដែលនៅជាប់នឹងប្រទេសរុស្ស៊ី។ សមយុទ្ធនេះក៏នឹងរួមបញ្ចូលសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ សមុទ្រខាងជើង សមុទ្រ Okhotsk ភាគឦសានមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

សមយុទ្ធកាលពីថ្ងៃពុធ នៅតំបន់អាក់ទិកមាននាវាចម្បាំង ៣០គ្រឿង យន្តហោះ ២០គ្រឿង និងយោធា ១ ២០០នាក់ ត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពនៅតំបន់អាក់ទិក និងសមត្ថភាពរបស់ពួកគេដើម្បីការពារផ្លូវសមុទ្រខាងជើង។

គួរបញ្ចាក់ផងដែរថា ប្រទេសរុស្ស៊ីបានបណ្តាក់ទុនយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍផ្លូវសមុទ្រខាងជើង ដោយសង្ឃឹមថាផ្លូវសមុទ្រនេះនឹងក្លាយជាផ្លូវដឹកជញ្ជូននាពេលអនាគត៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក