ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សជិត៥០នាក់ស្លាប់និងរបួសក្នុងហេតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់កាមេរូន

អន្តរជាតិ៖ មនុស្ស៨នាក់ស្លាប់ និង៣៨នាក់បានរងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នា នៅពេលដែលអ្នកគាំទ្របានសម្រុកចូលកីឡដ្ឋានដែលរៀបចំការប្រកួតបាល់ទាត់ Africa Cup of Nations ក្នុងរដ្ឋធានីរបស់ប្រទេសកាមេរូនកាលពីថ្ងៃចន្ទ ទី២៤ ខែមករា។

ហ្វូងមនុស្សភ័យស្លន់ស្លោព្យាយាមសម្រុកតាមច្រកចូលតូចចង្អៀតនៅកីឡដ្ឋាន Olembe ដែលទើបនឹងសាងសង់ថ្មីក្នុងក្រុង Yaounde ដែលកំពុងរៀបចំការប្រកួតជុំទី១៦ រវាងប្រទេសកាមេរូន និងកូម៉ូរ៉ូ។

សហព័ន្ធបាល់ទាត់អាហ្រ្វិក (CAF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើឧប្បត្តិហេតុសោកនាដកម្មដែលបានកើតឡើងនៅកីឡដ្ឋាន Olembe នេះ។

សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ផងដែរថា៖ «បច្ចុប្បន្ន CAF កំពុងស៊ើបអង្កេតស្ថានភាព និងព្យាយាមរកព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលបានកើតឡើង។ យើងកំពុងទំនាក់ទំនងជាប្រចាំជាមួយរដ្ឋាភិបាលកាមេរូន និងគណៈកម្មាធិការរៀបចំមូលដ្ឋាន»។

ក្រោយហេតុការណ៍នេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក (CAF) ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ទ្វីបនេះ រៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការលុបចោលការប្រកួតផ្សេងទៀតជាបណ្តោះអាសន្នផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក