ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អារ៉ាប់រួម ឯកភាពសិក្សាបន្ថែមពីឱកាសវិនិយោគនៅកម្ពុជានិងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ឌុយបៃ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចក្រភពអារ៉ាប់រួមលោក ថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌី បានស្នើដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន់ សូរស័ក្ដិ ផ្ដល់ព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងចង់ឱ្យបង្កើតក្រុមការងារមួយដើម្បីសិក្សានិងពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកម្ពុជាផងដែរ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងឱកាសចូលរួមពិធីប្រារព្ធទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌី បានលើកឡើងពីការចាប់អារម្មណ៍របស់លោកលើការវិនិយោគនៅកម្ពុជា និងចង់ឱ្យមានក្រុមការងារមួយដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ជាមួយកម្ពុជា ដូចដែលសហភាពអារ៉ាប់រួមបានធ្វើជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមួយចំនួនកន្លងមកក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ បានថ្លែងប្រាប់លោករដ្ឋមន្ត្រីពាណិជ្ជកម្មចក្រភពអារ៉ាប់រួមថាវិស័យជាច្រើនដែលអារ៉ាប់រួមអាចធ្វើការវិនិយោគនៅកម្ពុជាមានដូចជាវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ។ លោកបានថ្លែងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ចក្រភពអារ៉ាប់រួមក្នុងការសិក្សាពីលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយកម្ពុជា និងបានឯកភាពចំពោះការបង្កើតក្រុមការងារដើម្បីសិក្សាពីករណីនេះផងដែរ។

គណៈប្រតិភូរបស់ប្រទេសទាំងពីរបានឯកភាពគ្នាថា នឹងអញ្ជើញគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសរៀងៗខ្លួន ដើម្បីសិក្សាបន្ថែមអំពីឱកាសវិនិយោគរួមគ្នាលើវិស័យសក្តានុពលនានា និងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរនាថ្ងៃអនាគតផងដែរ។

បច្ចុប្បន្នប្រទេសកម្ពុជាបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េ លើសពីនោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ក៏ចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ផងដែរដែល អ្នកស្រាវជ្រាវមើលឃើញថាកិច្ចព្រមព្រៀងទាំងនេះនឹងផ្ដល់ភាពចំណេញដល់ពាណិជ្ជកម្មកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក