ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រលានយន្តហោះថ្មីខេត្តសៀមរាបគ្រោងដាក់ដំណើរការនៅឆ្នាំ២០២៣

សៀមរាប៖​ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប-អង្គរលោក LU WEI បានឱ្យដឹងថាក្រុមហ៊ុនជំរុញដល់ក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់បន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ដោយសង្ឃឹមថានឹងអាចដាក់ឱ្យដំណើរការបានព្រលានយន្តហោះថ្មីនេះបាននៅក្នុងឆ្នាំ២០២៣ខាងមុខ។ លោកបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិ សៀមរាបថ្មី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ថ្លែងកិច្ចប្រជុំនេះអភិបាលខេត្តសៀមរាបលោក ទៀ សីហា បានលើកឡើងថា ការសាងសង់អាកាសយានដ្ឋានថ្មីនេះគឺជាការរួមចំណែកសម្រាប់អនាគតថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្ហាញពីនិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-ចិនផងដែរ។ លោកសង្ឃឹមថា ក្រោយបើកព្រលានយន្តហោះសៀមរាបថ្មីនឹងបង្កភាពងាយស្រួលដល់អ្នកទេសចរ និងជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបដែរ។

រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានតម្រង់ទិសនៃការសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាប លោក តឹករ៉េត សំរេច ប្រសាសន៍ថា តាមគម្រោងនៅក្នុងឆ្នាំ២០២២ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចការសាងសង់បាន៧០% ទន្ទឹមនឹងនេះក្រុមការងារក៏នឹងត្រៀមក្រុមប្រតិបត្តិមួយដើម្បីត្រៀមផ្ទេរសកម្មភាពការងារទាំងអស់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះផងដែរ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ អនុវត្តន៍ដោយក្រុមហ៊ុនអង្គរអ៊ីនធឺណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា)។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថាការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គរវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4Eមានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងទទឹងប្រវែង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡាដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង៧លាននាក់ ស្ថិតក្រោមកិច្ចព្រមព្រៀងBOTរយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក