លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

តើមានរឿងអ្វីនៅពីក្រោយភាពតានតឹងរវាង រុស្ស៊ី និងអ៊ុយក្រែន?

អន្តរជាតិ៖ ក្នុងខែមីនា និងខែមេសា ឆ្នាំ២០២១ រុស្ស៊ីបានប្រមូលផ្តុំទាហានប្រមាណ១០ម៉ឺននាក់ នៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលជាការចល័តកងកម្លាំងច្រើនបំផុតចាប់តាំងពីបញ្ហានៅឧបទ្វីបគ្រីមេក្នុងឆ្នាំ២០១៤ ដែលនេះបានធ្វើឱ្យមានវិបត្តិអន្តរជាតិនិងបង្កើតក្តីបារម្ភជុំវិញការឈ្លានពានរបស់រុស្ស៊ីដែលអាចកើតមានឡើង។

នៅថ្ងៃច័ន្ទ វិមានក្រឹមឡាំងបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បង្កើនភាពតានតឹងនៅបូព៌ា-ខាងលិច ដែលបានប្រកាសផែនការជំរុញកងកម្លាំងណាតូនៅអឺរ៉ុបខាងកើត និងជម្លៀសគ្រួសារអ្នកការទូតចេញពីស្ថានទូតអាមេរិកក្នុងប្រទេសអ៊ុយក្រែន។

នេះជារឿងនៅពីក្រោយការប្រឈមគ្នារវាងរុស្ស៊ី និងណាតូ នៅលើទឹកដីអ៊ុយក្រែន។

បន្ទាប់ពីការរំលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសដែលជាអតីតបងប្អូនគ្នានេះបានស្គាល់ភាពតានតឹងនិងអរិភាពទាំងស្រុង។ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ គោលនយោបាយរបស់អ៊ុយក្រែនគឺចង់ធានាបាននូវអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន បើទោះជាយ៉ាងណាសកម្មភាពរបស់អ៊ុយក្រែនមិនមានការពុះកញ្ច្រោលខ្លាំងនោះទេរហូតដល់មានការទម្លាក់អតីតប្រធានាធិបតីអ៊ុយក្រែង Viktor Yanukovych ចេញពីតំណែងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។

ការទំលាក់លោក Viktor Yanukovych ព្រោះគាត់បដិសេធមិនចុះហត្ថលេខាលើសមាគមនយោបាយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបដែលទទួលបានការគាំទ្រភាគច្រើននៅក្នុងសភាអ៊ុយក្រែន។ រដ្ឋាភិបាលក្រោយរបស់អ៊ុយក្រែនក៏មានបំណងចង់ប្តេជ្ញានាំប្រទេសនេះទៅកាន់អនាគតមួយនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ជាជាងបន្តលេងល្បែងការទូតដ៏ជាមួយប្រទេសរុស្ស៊ី សហភាពអឺរ៉ុប និងសមាជិកណាតូ។

ក្រោយការដួលរលំនៃសហភាពសូវៀត ប្រទេសសមាជិកអង្គការយោធាណាតូមាន១៣ទេអឺរ៉ុប តែវាបានពង្រីកខ្លួនកាន់តែលឿនមកទិសខាងកើតកៀកនឹងព្រំដែនរស្ស៊ី។ នៅឆ្នាំ២០០៤ សាធារណរដ្ឋឆេក អេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ រ៉ូម៉ានី ប៊ុលហ្គារី និងស្លូវ៉ាគី បានចូលជាសមាជិកអង្គការណាតូ ហើយឆ្នាំ២០០៩ ប្រទេសអាល់ប៉ានី និងក្រូអាដ។

ដោយសារតែវត្តមាននៃសមាជិកអង្គការណាតូមានការកើនឡើង រដ្ឋាភិបាលរុស្ស៊ីបារម្ភថាសមាជិកភាពរបស់អ៊ុយក្រែនក្នុងEUនិងNATO នឹងដាក់កម្រិតលើការធ្វើដំណើររបស់រុស្ស៊ីទៅកាន់សមុទ្រខ្មៅ។ ដោយសារកូរ៉េខាងត្បូង និងជប៉ុនជាសម្ព័ន្ធមិត្តជាមួយអាមេរិក រដ្ឋាភិបាលរុស្ស៊ីមានការព្រួយបារម្ភថា រុស្ស៊ីកំពុងត្រូវបានហ៊ុមព័ទ្ធដោយមហាអំណាចដែលខ្លួនមិនសូវត្រូវជាមួយខ្លួន។

រុស្ស៊ីបានគាំទ្រកងជីវពលផ្តាច់ខ្លួននៅសាធារណរដ្ឋប្រជាមានិតDonetsk និងសាធារណរដ្ឋប្រជាមានិតLuhansk ក្នុងសង្រ្គាមនៅតំបន់Donbas ដែលជាតំបន់ដ៏សំខាន់ខាងសេដ្ឋកិច្ចរបស់អ៊ុយក្រែននៅព្រំដែនភាគខាងកើតជាមួយរុស្ស៊ីហើយតំបន់នេះមានជនជាតិរុស្ស៊ីភាគច្រើន។

នៅដើមឆ្នាំ២០២០ ការវាយប្រហារគ្នានៅDonbas បានសម្លាប់មនុស្សជាង ១ម៉ឺន៣ពាន់នាក់ ហើយបាននាំមកនូវទណ្ឌកម្មលោកខាងលិចមួយចំនួនមកលើប្រទេសរុស្ស៊ី។ រហូតដល់ឆ្នាំ២០២១ ទីក្រុងម៉ូស្គូបានចាប់ផ្តើមដាក់ពង្រាយយោធានៅតាមព្រំដែនអ៊ុយក្រែនបានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ និងភាពតានតឹងទំនាក់ទំនងទ្វេភាគី ដោយសហរដ្ឋអាមេរិក បានបញ្ជូនសារច្បាស់ៗថាបើសិនរុស្សីហ៊ានបើកការវាយប្រហារនោះរុស្ស៊ីនឹងជួបផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។

ជុំវិញបញ្ហានេះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសទាមទារជាច្រើននៅក្នុងខែធ្នូ ឆ្នាំ២០២១ រួមទាំងការហាមប្រាមមិនឱ្យអ៊ុយក្រែនចូលជាមួយអង្គការNATO និងការដកទ័ព និងឧបករណ៍យោធារបស់ណាតូនៅអឺរ៉ុបខាងកើតជាថ្នូរនឹងការដកកងកម្លាំងប្រដាប់អាវុធរុស្ស៊ីវិញ។

ប៉ុន្តែសហរដ្ឋអាមេរិក និងសមាជិកណាតូផ្សេងទៀតបានច្រានចោលសំណើទាំងនេះ ហើយបានព្រមានរុស្ស៊ីពីការបង្កើនទណ្ឌកម្មសេដ្ឋកិច្ចប្រសិនបើរុស្ស៊ីហ៊ានឈ្លានពានអ៊ុយក្រែន។ កិច្ចចរចាការទូតទ្វេភាគីរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានធ្វើឡើងនៅក្នុងខែមករា ឆ្នាំ ២០២២ ប៉ុន្តែមិនទទួលបានផ្លែផ្កានោះទេ។

វិបត្តិនេះត្រូវបានគេចាត់ទុកថាជាវិបត្តិខ្លាំងបំផុតមួយចាប់តាំងពីសង្គ្រាមត្រជាក់។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងថា៖ «លទ្ធភាពនៃជម្លោះនាពេលនេះមានកម្រិតខ្ពស់ណាស់ គឺខ្ពស់ជាងពេលមុនទៀត»។

លោក Peskov បាននិយាយថា ភាពតានតឹងបានកើនឡើងតាមរយៈសកម្មភាពព័ត៌មាន និងសកម្មភាពជាក់ស្តែងដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអង្គការណាតូ។ គាត់បានចង្អុលបង្ហាញថា វាមិនមែនដោយសារតែអ្វីដែលរុស្ស៊ីកំពុងធ្វើនោះទេ។ វាកើតឡើងទាំងអស់ដោយសារតែអ្វីដែលអង្គការណាតូ សហរដ្ឋអាមេរិកកំពុងធ្វើ និងព័ត៌មានដែលពួកគេកំពុងផ្សព្វផ្សាយ។

គាត់បានបញ្ជាក់ថារាល់គ្រឿងសព្វាវុធទាំងអស់ មិនថាការពារឬវាយលុកនោះទេគឺជាការបំផុសគំនិតឲ្យមានកម្តៅក្នុងទីក្រុងគៀវឱ្យក្ដៅឡើង។

លោក Pesko បានរៀបរាប់ថា អ៊ុយក្រែនបានដាក់ពង្រាយទាហានមួយចំនួនធំនៅជិតព្រំដែននៃតំបន់ដាច់ស្រយាលដែលគ្រប់គ្រងដោយពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ី ដែលលោកបាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងរៀបចំវាយប្រហារពួកគេប៉ុន្តែអ៊ុយក្រែនបានបដិសេធ។

Peskov បាននិយាយថាព័ត៌មានដែលមកពីលោកខាងលិចគឺពោរពេញទៅដោយ «ភាពច្របូកច្របល់ និងមិនពិត»។ ណាតូបាននិយាយថា ខ្លួនកំពុងដាក់កម្លាំងរង់ចាំនិងពង្រឹងអឺរ៉ុបខាងកើតជាមួយនឹងនាវាចម្បាំង និងយន្តហោះចម្បាំងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការបង្កើនយោធារបស់រុស្ស៊ីនៅព្រំដែនអ៊ុយក្រែន។

តាមពិតទៅចំណាត់ការនេះបានបន្ថែមនូវសញ្ញាដ៏គួរឲ្យព្រួយបារម្ភបន្ថែមទៀតដែលថាលោកខាងលិចកំពុងត្រៀមលក្ខណៈដើម្បីធ្វើសកម្មភាពឈ្លានពានរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ទោះបីជាទីក្រុងម៉ូស្គូបដិសេធផែនការណាមួយដើម្បីឈ្លានពានក៏ដោយនោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក