វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ឆេះជាន់ខាងលើនៃអាគារភោជនីយដ្ឋានមួយនៅបាត់ដំបងកាលពីយប់មិញខូចខាតអស់ជិត៣ម៉ឺនដុល្លា

បាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះអគារភោជនីយដ្ឋាន(ឌឺអូវើថែម)មួយកន្លែងជាន់ទី៤ នៅវេលាម៉ោង ០២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា សម្ភារខូចខាតមានអគារភោជនីយដ្ឋាន០១ខ្នងទំហំ ២០ម៉ែត្រ × ១៧ម៉ែត្រ សង់អំពីថ្មកំពស់៥ជាន់(ឆេះបន្ទប់ជាន់ទី០៤)រួមនឹងសម្ភារប្រើប្រាស់ក្នុងបន្ទប់មួយចំនួនដែលម្ចាស់ថាអស់ទឹកប្រាក់ប្រហែល ២៨ ០០០ដុល្លារអាមេរិក។

នៅក្នុងហេតុការណ៍អគ្គិភ័យសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿងក្នុងការចុះអន្តរាគមន៍បាញ់ពន្លត់ ចំពោះមូលហេតុដែលផ្តើមអោយឆេះឡើងនេះគឺស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក