ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងម៉ារ៉ុកប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនឡើងបន្ថែម

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុកនៃព្រះរាជាណាចក្រម៉ារ៉ុក លោក Nasser BOURITA បានប្តេជ្ញា និងចែករំលែកទស្សនៈគ្នាអំពីការស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលទាំងឡាយ ដើម្បីជំរុញសេដ្ឋកិច្ច និងទំហំពាណិជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី២៦ ខែមករា បានឲ្យដឹងថា ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងបានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អប់រំ និងការអភិវឌ្ឍធនធានមនុស្ស និងបានឯកភាពគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣រវាងប្រទេសទាំងពីរតាមប្រព័ន្ធវីដេអូ ក្នុងឆមាសទី១ នាឆ្នាំ២០២២នេះ។

បន្ថែមពីនេះភាគីទាំងពីរបានឯកភាពគ្នាពន្លឿនការចរចាលើកិច្ចព្រមព្រៀងដែលពុំទាន់ បានចុះហត្ថលេខា គឺកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍រវាងប្រទេសទាំងពីរ និងពិចារណាចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរសំដៅជំរុញវិស័យទេសចរណ៍ ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងពីលទ្ធភាពនៃការបង្កើតទីក្រុងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរផងដែរ។

លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ភាគីម៉ារ៉ុក ដែល បានផ្តល់អាហារូបករណ៍ដល់មន្ត្រីការទូតកម្ពុជា និងនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសម៉ារ៉ុក និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) កម្ពុជា និងបណ្ឌិត្យសភាសិក្សាការទូតម៉ារ៉ុក (AMED) ឱ្យលេចចេញជារូបរាងឡើង។

រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក លោក Nasser BOURITA បានគាំទ្រកម្ពុជាដែលបានដឹកនាំអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ក្នុងការធ្វើជាស្ពានតភា្ជប់ រវាងកម្ពុជា និងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាក៏ដូចជាបណ្តាប្រទេសអាស៊ាន។

តាមទិន្នន័យពី The Observatory of Economic Complexity (OEC) បានឲ្យដឹងថាក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញផលិតផលទៅកាន់ប្រទេសម៉ារ៉ុកមានតម្លៃ ១០,៦លានដុល្លារ ខណៈកម្ពុជានាំចូលពីម៉ារ៉ុកមកក្នុងស្រុកវិញមានតម្លៃជាង ២សែន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក