ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជានេសាទនៅខេត្តបាត់ដំបងមមាញឹកធ្វើប្រហុកត្រីកំភ្លាញដើម្បីបង្កើនប្រាក់ចំណូល

បាត់ដំបង៖ ប្រជានេសាទតំបន់ដែនទឹកក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាប់ផ្ដើមធ្វើប្រហុកត្រីកំភ្លាញដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។

ពលរដ្ឋរស់នៅឃុំកោះជីវាំង ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង អ្នកស្រី ព្រាប ផុន អាយុ៦៥ឆ្នាំ បានឲ្យដឹងថា ការងារធ្វើត្រីប្រហុកជាការងារដែលអ្នកស្រីធ្វើបន្ទាប់ពីការងារនេសាទត្រី។ អ្នកស្រីថា ការកែច្នៃធ្វើប្រហុកប្រភេទត្រីកំភ្លាញបន្ថែមជារបរមួយដែលក្រុមគ្រួសាររបស់អ្នកស្រីបានធ្វើរយ:ពេលជាង ៣០ឆ្នាំមកហើយ។

អ្នកស្រីបន្តថា តម្រូវការប្រហុកត្រីកំភ្លាញធម្មជាតិមកដល់ពេលនេះនៅតែមានការពេញនិយមសម្រាប់ប្រជាពលរដ្ឋទទួលទាន ហើយទីផ្សារល្អដែលធ្វើឱ្យប្រាក់ចំណូលពីការកែច្នៃប្រហុកនិងត្រីឆ្អើរនេះមួយរដូវដែលមានរយ:ពេល០៣ទទួលបានពី៣លានរៀលឬច្រើនជាងនេះ ដែលអាចជួយលើកស្ទួយជីវភាពគ្រួសារបានសមរម្យ និងផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនចៅបាន។

ប្រជានេសាទម្នាក់ទៀតអ្នកស្រី តុន គឹមហោ បានឲ្យដឹងដែរថា ប្រហុកត្រីកំភ្លាញបច្ចុប្បន្នលក់បានក្នុងតម្លៃមួយគីឡូក្រាមចាប់ពី ៦០០០-៧០០០រៀល។ អ្នកស្រីថា បើទោះបីការងារនេះមានការនឿយហត់តែបានជួយលើកកម្ពស់គ្រួសារបានមួយកម្រិតពីមួយរដូវទៅមួយរដូវ។

មេឃុំកោះជីវាំង ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង លោក ពុំ ចិន បានឲ្យដឹងដែរថា លោកសប្បាយចិត្តពេលដែលបានឃើញប្រជានេសាទឧស្សាហ៍ព្យាយាមនាំគ្នាប្រកបរបរធ្វើប្រហុកត្រីកំភ្លាញដែលជាប្រភេទត្រីតូចៗមិនបំពានបំរាមផ្លូវច្បាប់ ម៉្យាងទៀតបានលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរមិនប្រឈមនឹងការខ្វះខាត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក