ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌសល់ពីសង្គ្រាមជិត២០គ្រាប់

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះចំនួន១៨គ្រាប់ ខណៈពេលទៅភ្ជួរស្រែនៅខាងកើតភូមិចម្ងាយ ១ ០០០មែត្រ កាលពីវេលាម៉ោង១០និង២៣នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រាយការណ៍ឱ្យនគរបាលប៉ុស្តិ៍ដើម្បីមានវិធានការបញ្ចៀសការគ្រោះថ្នាក់។

អធិការនគរបាលស្រុកស្វាយចេកលោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌទាំងនោះមានគ្រាប់ដេកា៨២ ចំនួន១៥គ្រាប់ មីន៦៩ចំនួន១គ្រាប់ និងគ្រាប់ប្រភេទ៦០មមចំនួន២គ្រាប់។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានផ្តល់ព័ត៌មានទៅបោសសម្អាតមីនស៊ីម៉ាកដើម្បីពិនិត្យនិងយកទៅកំទេចចោលហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក