វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចឱ្យបង្កើតរោងចក្រចំនួន២ដែលផ្ដល់ការងារបានជាង២ពាន់កន្លែង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគបង្កើតរោងចក្រចំនួនពីរ គឺរោងចក្រកែច្នៃវេចខ្ចប់កសិផល និងរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ដែលមានទុនវិនិយោគសរុបប្រមាណជាង៣០០លានដុល្លារ និងបង្កើតបានការងារជាង២០០០កន្លែង។

គម្រោងវិនិយោគតាមសំណើសុំវិនិយោគបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក...) និងកសិដ្ឋានដំណាំចេកជារបស់ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD មានទីតាំងនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥២កន្លែង និងគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទជារបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd.ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.៦០០កន្លែង។

ចេកអំបូងត្រូវបានគេកត់សម្គាល់ឃើញថា មានការពេញនិយមពីសំណាក់បរទេស ជាពិសេសប្រទេសចិនដែលជំរុញឲ្យមានការដាំដុះកាន់តែច្រើនឡើងបន្ថែមទៀតជាពិសេសគឺចេកអំបូងលឿង។ ចេកអំបូងលឿងភាគច្រើនត្រូវបាននាំចេញទៅប្រទេសចិន ក្រៅពីនោះត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម និងជប៉ុន។ សព្វថ្ងៃប្រទេសចិន បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគលើដំណាំចេកអំបូងលឿងនៅកម្ពុជាចំនួន ១៥ មានសិទ្ធិនាំចេញចេកជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន។

ដោយឡែក គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបក់ថ្មីនេះ នឹងក្លាយជាក្រុមហ៊ុនទីពីរ ដែលបានវិនិយោគបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទនៅប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Cart Tire Co., Ltd មានទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចខេត្តស្វាយរៀង ដែលកំពុងដំណើរការផលិតសំបកកង់រថយន្តបណ្តើរៗហើយ និងបាននាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង ចំណែកទីផ្សារធំសម្រាប់ការនាំចេញរបស់ក្រុមហ៊ុននេះ គឺសហរដ្ឋអាមេរិក និងសហគមន៍អ៊ីរ៉ុប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក