ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនស្នើកម្ពុជាពិចារណាប្រើប្រាស់បច្ចេកវិទ្យាកែច្នៃសំរាមប្លាស្ទិកដើម្បីធ្វើផ្លូវកៅស៊ូបេតុង

ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុនIKEEជប៉ុនលោក Shu NISHIYAMA បានស្នើកម្ពុជាឲ្យពិចារណាប្រើប្រាស់គ្រឿងចក្រប្រភេទថ្មីដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ(AC)សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា។

លោក Shu NISHIYAMA បានថ្លែងបែបនេះក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបកាលពីថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ទីស្តីការក្រសួង។

លោក Shu NISHIYAMA បានឲ្យដឹងថា ការប្រើបច្ចេកវិទ្យាច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ មានលក្ខណៈសមស្របអាចប្រើប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសម្បូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ ដែលអាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។

ជាការឆ្លើយតបលោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជាដែលមិនមានការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ ងការប្រមូលសំរាមផងដែរ។

ទោះយ៉ាងណាលោក ស៊ុន ចាន់ថុល នៅតែបង្ហាញការគាំទ្រលើគំនិតផ្ដួចផ្ដើម នៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។

លោកក៏បានបានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទងនឹងបរិមាណប្លាស្ទិកនៅកម្ពុជាថា តើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណានិងបានបញ្ជាក់ថាតម្លៃផលិតផលនោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន និងត្រូវសិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថាន ដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក