ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការកំពុងស្រាវជ្រាវលើករណីរថភ្លើងពីរគ្រឿងបុកគ្នានៅខេត្តព្រះសីហនុកាលពីម្សិលមិញ

ព្រះសីហនុ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងប្រមូលព័ត៌មាន និងស្រាវជ្រាវករណីដែលបណ្ដាលឱ្យរថភ្លើងពីរគ្រឿងបុកគ្នានៅខេត្តព្រះសីហនុកាលពីម្សិលមិញបណ្ដាលឱ្យអ្នកបើកបរ២នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ។

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនលោក គង់ វិមាន បានប្រាប់ EAC News ថា ពេលនេះក្រុមការងារក្រុមហ៊ុន Royal Railway និងអាជ្ញាធរនៅក្នុងខេត្តព្រះសីហនុកំពុងចុះពិនិត្យនិងប្រមូលព័ត៌មានពីគ្រោះថ្នាក់នេះហើយ ខណៈលោកមិនអាចបញ្ជាក់លំអិតបាននៅឡើយទេដោយរង់ចាំក្រុមការងារធ្វើកិច្ចការនេះចប់សិន។

លោកថា៖ «ក្រុមហ៊ុនរទេះភ្លើងក៏គេបញ្ជូនមន្ត្រី បញ្ជូនមនុស្សរបស់គេទៅធ្វើការរឿងហ្នឹងជាមួយនឹងខាងអាជ្ញាធរមូលដ្ឋាននោះដែរក្នុងអំឡុងល្ងាចមិញនិងព្រឹកនេះអញ្ចឹងអត់ទាន់បានលទ្ធផលថាយ៉ាងមិចខ្ញុំសុំមិនទាន់អាចជ្រាបជូនបានទេ។ សុំអធ្យាស្រ័យ» ។

គួរបញ្ជាក់ផងដែរថាកាលពីម្សិលមិញម៉ោង១រសៀល រថភ្លើង២គ្រឿងដែលមួយធ្វើដំណើរចេញពីកំពង់ផែខេត្តព្រះសីហនុទៅទីក្រុងភ្នំពេញ និងមួយទៀតបើកបរពីភ្នំពេញចូលខេត្តព្រះសីហនុបានបុកគ្នានៅក្នុងភូមិថ្មីក្បែរស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្ដាលឱ្យរងការខូចខាតនិងក្រឡាប់ធ្លាក់កុងតឺន័រជាច្រើន។ ហេតុការណ៍នេះបានបណ្ដាលឱ្យអ្នកបើករថភ្លើង២នាក់រងរបួសនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈនៅមិនទាន់ដឹងពីតម្លៃនៃការខូតខាត នៅឡើយទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក