ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនគ្រោងបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនមកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ៖ អនុប្រធានរដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនមកកាន់ប្រទេសកម្ពុជាដើម្បីជួយពង្រឹងសមត្ថភាពការងារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការរួមបញ្ចូលវេជ្ជសាស្ត្របុរាណចិនក្នុងការព្យាបាល។

កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ជាមួយអនុប្រធានរដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិននិងជាប្រធានបណ្ឌិត្យសភាចិន នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន លោកហ៊ុង លុឈី រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងគណៈប្រតិភូនាទីស្តីការក្រសួងសុខាភិបាលរាជធានីភ្នំពេញ។

ការជួបពិភាក្សាគ្នានេះ បានធ្វើឡើងស្របពេលដែលលោក ហ៊ុង លុឈី (Huang Luqi) បំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។

លោក ម៉ម ប៊ុនហេង បានឯកភាពទៅលើគំនិតផ្ដួចផ្តើមបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិន មកជួយក្នុងការព្យាបាលជំងឺកូវីដ-១៩ ដោយប្រើឱសថនិងវេជ្ជសាស្ត្របុរាណចិន និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនេះ។ លោកបញ្ជាក់ថា កិច្ចសហការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនមកជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលកម្ពុជា មិនមែនមានត្រឹមតែរយៈពេលមួយឆ្នាំនិងនៅតែមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈនោះតែនឹងត្រូវពង្រីកទៅកាន់មន្ទីរពេទ្យផ្សេងទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក