ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសទីម័រខាងកើតនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃស្អែក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតលោកស្រី អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Adaljiza Albertina Xavier Reis Magno) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។

ក្នុងសេចក្ដីព័ត៌មានចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជាឱ្យដឹងថាលោកស្រី Adaljiza Magno នឹងចូលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានជួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលមានប្រយោជន៍និងក្ដីបារម្ភរួម ព្រមទាំងពាក្យសំណើសុំចូលជាសមាជិកភាពអាស៊ានរបស់ទីម័រខាងកើតផងដែរ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រី Adaljiza Magno នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីម័រខាងកើតក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ»។

ប្រទេសកម្ពុជា ជាប្រទេសដែលគាំទ្រទីម័រឡេស្ដេឱ្យចូលជាសមាជិកអាស៊ានខ្លាំងបំផុតមួយ។ ថ្លែងក្នុងកម្មវិធីផ្ដល់ព័ត៌មានស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី២៩ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការបទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការដាក់បញ្ចូលប្រទេសទីម័រឡេស្ដេចូលជាសមាជិកអាស៊ានគឺជាអទិភាពមួយនៃការដឹកនាំអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ។

ចាប់តាំងពីទទួលឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ២០០២មក សាធារណរដ្ឋទីម័រខាងកើតបានបង្ហាញពីបំណងជាបន្តបន្ទាប់ក្នុងការចូលជាសមាជិកអាស៊ាន។

ក្នុងឆ្នាំ២០១១ ប្រទេសនេះបានដាក់ឯកសារជាផ្លូវការ ដើម្បីសុំចូលជាសមាជិកអាស៊ាន តែទោះជាយ៉ាងណា បំណងនេះមិនត្រូវបានស្វាគមន៍ដោយសមាជិកភាគច្រើននោះទេ។ បច្ចុប្បន្នសាធារណរដ្ឋទីម័រខាងកើតមានឋានៈជាអ្នកសង្កេតការណ៍អាស៊ាន ខណៈក្រុមការងារអាស៊ានកំពុងពិនិត្យទៅលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសនេះ មុននឹងសម្រេចថាអនុញ្ញាត ឬមិនអនុញ្ញាតឲ្យចូលជាសមាជិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក