រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ទៀតដែលជាការសាកល្បងមីស៊ីលលើកទី៥ក្នុងឆ្នាំថ្មីនេះ

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ទៀតនៅព្រឹកថ្ងៃអង្គារ ដែលជាការសាកល្បងមីស៊ីលលើកទី៥របស់ក្រុងព្យុងយ៉ាងក្នុងឆ្នាំថ្មី។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីក្នុងទឹក ហើយបានធ្លាក់ក្នុងសមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េ។

មកទល់ពេលនេះ កូរ៉េខាងជើងបានបាញ់កាំជ្រួចចំនួន ៨គ្រាប់ហើយដែលជាលើកទី៥ ក្នុងខែមករាបើកទំព័រឆ្នាំ ២០២២។ កាលពីសប្តាហ៍មុន កូរ៉េខាងជើងក៏បានគំរាមបន្តការបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ និងនុយក្លេអ៊ែរទៀតផងដែរ។

ថ្មីៗនេះកូរ៉េខាងជើងបានសម្ដែងការមិនពេញចិត្តនឹងអ្វីដែលខ្លួនហៅថា «គោលនយោបាយអរិភាព» របស់សហរដ្ឋអាមេរិកដោយទីក្រុងវ៉ាស៊ីនតោន បានបន្សល់វត្តមានកងទ័ពប្រហែល ២៨ 000 នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសំណល់នៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងបានផ្អាកធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ និងនុយក្លេអ៊ែរម្តងរួចមកហើយដោយងាកមករកតុចរចារជាមួយនឹងអតីតប្រធានាធីបតីអាមេរិកលោក ដូណាល់ត្រាំ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ចូ ប៉ៃឌិន បានប្រកាសជាទៀងទាត់ថា ខ្លួនបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌជាមុន៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក