ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មការទី៥សភាជាតិ ប្រាប់ឱ្យលោក Charles Santiago និងបក្ខពួកឱ្យមានសីលធម៌និងចេះទទួលយកការពិត

ភ្នំពេញ៖ គណៈកម្មការជំនាញទី៥នៃរដ្ឋសភា គណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចោទប្រកាន់របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សលោក Charles Santiago ទៅលើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់នាយករដ្ឋមន្ត្រីកម្ពុជា។

លោក Charles Santiago បានប្រាប់សារព័ត៌មានប្រទេសម៉ាឡេស៊ីនឹងត្រូវបានចុះផ្សាយកាលពីម្សិលមិញថា សម្ដេចតេជោ ហ៊ុន សែន កំពុងប្រើប្រាស់ការទូតពួក cowboy (នយោបាយដោយប្រថុយប្រថាន និងយោធា) នៅប្រទេសមីយ៉ាន់ម៉ា និងកំពុងធ្វើឱ្យប៉ះពាល់ដល់ការវិវត្តន៍នៃកុងសង់ស៊ីរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ាផងដែរ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែមករា គណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជាបាន ចាត់ទុកការលើកឡើងរបស់ Charles Santiago ថាជាការប្រឆាំងទាំងស្រុងចំពោះសន្ដិភាព និងជាអំពើអសីលធម៌ ខួរក្បាលត្រូវពង្វក់ឬខ្វះបញ្ញាសូម្បីតែការយល់ដឹងអំពីសុភវិនិច្ឆ័យ។

ក្នុងសេចក្ដីថ្លែងការណ៍នោះសរសេរបន្ថែមថា៖ «ជាការពិតមានតែមនុស្សទុច្ចរិត និងបក្ខពួកតែប៉ុណ្ណោះ ដែលជ្រកក្រោមលេសសិទ្ធិមនុស្ស ហ៊ានព្រងើយកន្ដើយចំពោះចេតនាល្អ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលើកម្ពស់បរិយាកាសសន្ដិភាព ការផ្សះផ្សានិងការបង្រួមបង្រួមគ្នា ក៏ដូចជា ការពារអាយុជីវិតប្រជាជនប្រទេសមីយ៉ាន់ម៉ា»។

គណៈកម្មការជំនាញផ្នែកការបរទេសនៃសភាជាតិដែលដឹកនាំដោយលោក សួស យ៉ារ៉ា នេះបានណែនាំឱ្យលោក Charles Santiago គួរតែអប់រំខ្លួនឯងឡើងវិញឱ្យមានសុភាវធម៌គ្រប់គ្រាន់និងចេះទទួលយកការពិតខ្លះផង។

ក្នុងសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅប្រទេស មីយ៉ាន់ម៉ាទទួលបានលទ្ធផលជាច្រើនដូចជាការពន្យារបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ការបើកទ្វារសម្រាប់ជំនួយមនុស្សធម៌ ការសន្យាគាំទ្រដល់បេសកម្មជនពិសេសអាស៊ាន ដែលគាំទ្រដល់កុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលជាមូលដ្ឋានគ្រឹះនៃសន្ដិភាពនៃការផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ។

ក្នុងសេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់បន្ថែមថា៖ «លោក Charles Santiago និងបក្ខពួកគួរតែទទួលយកការពិតដែលថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីការលះបង់ផ្ទាល់ខ្លួនក្នុងការកសាងសន្ដិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាសុខមាលភាព និងសិទ្ធិមនុស្សរបស់ប្រជាជនមីយ៉ាន់ម៉ា ខណៈដែលសម្ដេច និងគណៈប្រតិភូកម្ពុជា បានយកខ្លួនចូលក្នុងស្ថានភាពគ្រោះថ្នាក់ ទាំងក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ផង និងក្នុងស្ថានភាពវិបត្តិដែលកំពុងបន្តកើតមាននៅប្រទេសមីយ៉ាន់ម៉ាផង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក