លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគាំទ្រដំណោះស្រាយរបស់សម្ដេចតេជោចំពោះមីយ៉ាន់ម៉ា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Sri Ismal Sabri Yaakob បានថ្លែងថា ម៉ាឡេស៊ីឯកភាព និងស្វាគមន៍ក្នុងការតែងតាំងលោក ប្រាក់ សុខុន ជាប្រេសិតអាស៊ានក្នុងកិច្ចការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពី សម្តេចតេជោជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Yab dato sri ismal sabri bin yaakob នៅព្រឹកនេះថា សម្តេចតេជោបានចាត់ទុកស្ថានភាពនៅមីយ៉ាន់ម៉ាមានសភាពស្មុគស្មាញ និងមានការលំបាក ដូច្នោះសម្តេចក៏សំណើរក្នុងការបង្កើតនូវយន្តការចំនួន២ដើម្បីរកច្រកចេញនៅក្នុងកិច្ចការនៅមីយ៉ាន់ម៉ា គឺយន្តការអាស៊ានត្រូយកា(Troika) ដើម្បីសម្របសម្រួលនឹងតាមដានវឌ្ឍនភាពនៃការងារ និងកិច្ចព្រមព្រៀងកូសង់ស៊ីស៥ចំណុច ដោយយន្តការនេះមានកម្ពុជាជាប្រធានអាស៊ានបច្ចុប្បន្ន មានប្រ៊ុយណេអតីតប្រធានអាស៊ាន និងឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានអាណត្តិក្រោយ ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ និងទី២ សម្របសម្រួលជំនួយមនុស្សធម៌ដើម្បីឲ្យទៅដល់ដៃរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងតែមានតម្រូវការចាំបាច់។

ឆ្លើយតបទៅនឹងរឿងនេះដែរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានទទួលយកសំណើរ និងគាំទ្រយន្តការទាំងពីរចំណុចរបស់សម្តេចតេជោ ហើយនឹងស្នើរសុំឲ្យរដ្ឋមន្រ្តីការបរទេសអាស៊ាន និងឧត្តមមន្រ្តីអាស៊ានដើម្បីជួបពិភាក្សាគ្នា។

លោក Sabri bin yaakob ក៏បានគាំទ្រជាថ្មីចំពោះប្រេសិតពិសេសក្នុងកិច្ចការមីយ៉ាន់ម៉ា តែធ្វើយ៉ាងណាគឺឲ្យប្រេសិតពិសេសរបស់អាស៊ានមានសិទ្ធិអាចជួបគ្រប់ភាគីពាក់ព័ន្ធ នៅមីយ៉ាន់ម៉ា។

ក្នុងនោះផងដែរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានបញ្ជាក់ផងដែរថា ដរាបណាមិនមានការរីកចម្រើននៃការអនុវត្តគោលការកូសង់ស៊ីសទាំង៥ចំណុចនោះទេ សេចក្តីសម្រេចរបស់អាស៊ានលើការអញ្ចើញមីយ៉ាន់ម៉ាមកប្រជុំអាស៊ាននេះនឹងត្រូវរក្សាដដែល។ ដែលបានន័យថាកៅអីមីយ៉ាន់ម៉ានឹងចំហរចោល ឬមានអ្នកតំណាងដែលមិនមែនជាអ្នកនយោបាយចូលរួម។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងកិច្ចការនៅមីយ៉ាន់ម៉ានេះ សម្ដេចតេជោនឹងជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង តាមរយៈវីដេអូខលនៅថ្ងៃស្អែកដើម្បីតាមដានសភាពការប្រទេសនេះក្រោយទស្សនៈកិច្ចរបស់សម្តេចនៅប្រទេសមីយ៉ាម៉ា រួមមានការកាត់ទោសលោកស្រី អោង សានស៊ូជី និងមានការប្រើប្រាស់យន្តហោះយោធាធ្វើប្រតិបត្តិការដោយមានការប៉ះទង្គិចប្រដាប់អាវុធនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក