ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបន្ទាយមានជ័យហាមដុតផាវក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យហាមការដុតផាវនិងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កាអគ្គីភ័យជាយថាហេតុ និងទប់ស្កាត់អំពើចោរកម្មផ្សេង។

សេចក្តីណែនាំចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជម្រាបដល់ម្ចាស់តូបឬហាងទាំងអស់មិនត្រូវនាំយកផាវយកមកលក់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចនោះទេ ក្នុងនោះក៏ណែនាំដល់អាណាព្យាបាលត្រូវហាមឃាត់កូនចៅកុំឱ្យទិញនិងដុតផាវលេងកំសាន្តជាដាច់ខាត។

រដ្ឋបាលខេត្តបញ្ជាក់ថា៖ «ស្នងការដ្ឋាននគរបាលខេត្ត-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវចាត់កំលាំងល្បាតត្រួតពិនិត្យរាល់សកម្មភាពល្មើសចាប់ពីទទួលសេចក្ដីណែនាំខាងលើនេះ ឱ្យបានម៉ឺងម៉ាត់បំផុត»។

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនឹងចូលដល់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ខាងមុខ។ ប្រជាជនខ្មែរកាត់ចិន-វៀតណាមនៅកម្ពុជាបានរៀបចំពិធីសែនព្រេននានាដើម្បីអបអរពិធីបុណ្យនេះផងដែរ។

ក្នុងឱកាសនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានជំរុញដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលសែនព្រេនហើយត្រូវប្រាកដថាភ្លើងធូបទៀតរលត់អស់សិនមុននឹងចេញទៅធ្វើដំណើរកំសាន្ត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក