ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចក្រឡាហោម បញ្ជាឱ្យក្រសួងមួយពិនិត្យពីការផ្ដល់អាជ្ញាប័ណ្ណឡើងវិញក្រោយសមត្ថកិច្ចចាប់សារធាតុផ្សំគ្រឿងញៀនបានជាង១០០តោន

ភ្នំពេញ៖​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានស្ដីបន្ទោសដល់ការមិនសហការគ្នារវាងមន្ត្រីជំនាញគ្រឿងញៀន និងក្រសួងមួយដែលផ្ដល់អាជ្ញាប័ណ្ណធ្វើឱ្យក្រុមជួញដូរគ្រឿងញៀននាំយកសារធាតុមកផ្សំគ្រឿងញៀនបានរហូតចាប់បានជាង១០០តោនកាលពីបីថ្ងៃមុន។

សម្ដេចក្រឡាហោម ស ខេង បង្ហាញពីក្ដីបារម្ភប៉ះពាល់ដល់សុខភាពពលរដ្ឋ សណ្ដាបធ្នាប់សង្គម សេដ្ឋកិច្ច និងមុខមាត់ប្រទេសដោយសារការធ្វេសប្រហែលនេះ។ សម្ដេចបានជំរុញដោយមិនបញ្ចេញឈ្មោះឱ្យរដ្ឋមន្រ្តីក្រសួងមួយដែលផ្ដល់អាជ្ញាប័ណ្ណនាំចូល និងអាជ្ញាធរគ្រឿងញៀនធ្វើការជាមួយគ្នាក្នុងការកំណត់ពីសារធាតុដែលអាចយកមកផលិតគ្រឿងញៀនបាន និងការតាមដានការប្រើប្រាស់សារធាតុទាំងនេះផងដែរ។ សម្ដេចក្រឡាហោមបញ្ជាក់ថាប្រទេសកម្ពុជាជារដ្ឋទោសដូច្នេះអង្គភាពរដ្ឋទាំងអស់ត្រូវតែសហការគ្នាព្រោះការងារទាំងអស់គឺដើម្បីជាតិប្រជាជនតែមួយ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ «សូមក្រសួងដែលផ្ដល់អាជ្ញាបណ្ណ សូមឯកឧត្តមរដ្ហមន្រ្តីមើលលើរឿងហ្នឹង! បើមិនអញ្ចឹងទេឯកឧត្តមត្រូវជាប់ជំពាក់ជាមួយប្រជាជនកម្ពុជាទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ។ […] អាជ្ញាធរគ្រឿងញៀនត្រូវពង្រឹងការធ្វើកោសល្យវិច័យឱ្យច្បាស់សារធាតុអីខ្លះ? សារធាតុអ្វីខ្លះដែលអាចយកទៅធ្វើគ្រឿងញៀនបានសុំថាចុះក្នុងបញ្ជីមួយឱ្យច្បាស់! រួចហើយអាជ្ញាធរគ្រឿងញៀនហ្នឹងធ្វើបញ្ជីមួយបញ្ជូនទៅឱ្យក្រសួងពាក់ព័ន្ធទាំងអស់ឱ្យបានដឹង ក្រសួងពាក់ព័ន្ធទាំងឡាយហ្នឹង ពេលដែលបានបញ្ជីហ្នឹងហើយមុននឹងឱ្យអាជ្ញាប័ណ្ណទៅឱ្យក្រុមហ៊ុនណាក៏ដោយក្នុងស្រុកក្រៅស្រុកអីក៏ដោយគឺត្រូវចម្លងដល់សមត្ថកិច្ចពាក់ព័ន្ធដើម្បីតាមដាន។ ថាតើចរាចរណ៍ហ្នឹងវាទៅដល់ណាយកទៅធ្វើអី! ពិតប្រាកដថាយកទៅធ្វើជីទេ? ឬក៏យកទៅធ្វើស្អីមួយដែលបម្រើដល់សេដ្ឋកិច្ចសង្គមកម្ពុជាត្រូវធ្វើឱ្យច្បាស់លាស់ យើងខ្វះខាតចំណុចនេះ យើងអត់អាចមើលស្រាលបានទេ» ។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក មាស វីរិទ្ធិ បានបង្ហើបប្រាប់ EAC News ថាសារធាតុគីមីជាង១០០តោនដែលសង្ស័យថាយកទៅប្រើប្រាស់សម្រាប់ផលិតសារធាតុញៀននឹងសមត្ថកិច្ចចាប់បានកាលពីចុងសប្ដាហ៍មុន មានទីតាំងក្នុងឃ្លាំងមួយ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ទោះជាយ៉ាងណាលោកមិនអាចបញ្ជាក់លំអិតបាននោះទេដោយថាទុកឱ្យសមត្ថកិច្ចបន្តការស៊ើបអង្កេត។

លោកថា បញ្ហាដែលកើតឡើងនេះបណ្ដាលមកពីពុំមានយន្តការដើម្បីពិនិត្យនិងតាមដានលើសារធាតុដែលមិនបានកំណត់ដោយច្បាប់។ លោកបន្ថែមថាកន្លងទៅសមត្ថកិច្ចបើប្រាស់ យន្តការចាស់ដែលពិនិត្យតែលើសារធាតុគីមីដែលកំណត់ក្នុងច្បាប់ ដោយមូលហេតុនេះហើយទើបនៅអាជ្ញាធរជាតិកំពុងពិនិត្យលើយន្តការថ្មីដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍បច្ចុប្បន្ន។

លោកថា៖ «ពីមុនយើងប្រើតែសារធាតុគីមីផ្សំដែលមានបញ្ញត្តិនៅក្នុងច្បាប់។ បច្ចុប្បន្ននេះបញ្ហាសារធាតុគីមីផ្សំដែលមានបញ្ញត្តិនៅក្នុងច្បាប់ ក្រុមឧក្រិដ្ឋជនលែងប្រើទៀតហើយវាត្រូវការសារធាតុគីមីផ្សេងទៀតមកបំប្លែងឱ្យទៅជាអាហ្នឹង។ អញ្ចឹងអាសារធាតុគីមីផ្សេងហ្នឹងគឺអត់មាននៅក្នុងច្បាប់ទេ! អញ្ចឹងវាអាចដឹកចូលមកដោយសេរី គ្រាន់តែមានលិខិតអនុញ្ញាតបើយើងអត់មានយន្តការតាមដាន» ។

បើតាមលោក មាស វីរិទ្ធិ បច្ចុប្បន្នអាជ្ញាធរជាតិកំពុងរៀបចំការបណ្ដុះបណ្ដាលដល់ផ្នែកពាក់ព័ន្ធក្នុងពិនិត្យមើលសារធាតុគីមីដែលអាចយកមកផ្សំជាសារធាតុញៀនបាន ថែមទាំងកំពុងសិក្សារៀបចំអនុក្រឹត្យមួយពាក់ព័ន្ធនឹងយន្តការទប់ស្កាត់និងពិនិត្យសារធាតុគីមីដែលអាចយកមកស៊ាំយោគជាសារធាតុញៀននេះផងដែរ។

គួរបញ្ជាក់ផងដែររថា ក្នុងឆ្នាំ២០២១កន្លងទៅអាជ្ញាធរកម្ពុជាបង្ក្រាបករណីគ្រឿងញៀនសរុបជាង៦ពាន់ករណី ឃាត់ខ្លួនមនុស្សបានជាង ១៣ ៧០០នាក់ និងងរឹបអូសគ្រឿងញៀនបានជាង ៤,៥តោន ចំនួននេះបើធៀបទៅនឹងឆ្នាំ២០២០មានការថយចុះលើករណីបង្ក្រាបនិងឃាត់ខ្លួនតែចំនួននៃសារធាតុញៀនមានការកើនឡើងជាង១,៥តោន៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក