វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កម្ពុជាដាក់ផែនការកាត់បន្ថយឧស្ម័នពុលឱ្យបាននៅត្រឹមឆ្នាំ២០៣០ដើម្បីលើកកម្ពស់គុណភាពខ្យល់

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងដឹងថា ជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិហើយវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកម្ពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថាន ត្រូវបានកំណត់ជាក់លាក់។

នៅក្នុងកម្មវិធីប្រកាសព័ត៌មាន ស្តីពីផែនការខ្យល់ស្អាតកម្ពុជា ក្នុងសន្នីសិទសារព័ត៌មានថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាននោះ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានលើកឡើងថា ប្រភពធំបំផុតនៃការបំពុលបរិយាកាស និងការបំពុលអាកាសធាតុរយៈពេលខ្លីនៅកម្ពុជាគឺពីវិស័យគមនាគមន៍ ផលិតអគ្គិសនី ការបំពុលពីដំណើរការឧស្សាហកម្ម និងវិស័យលំនៅដ្ឋាន។ តាមរយៈការតាមដាន ទៅលើប្រភពនៃការបំពុលបរិយាកាសសំខាន់ៗបង្ហាញថា វិស័យលំនៅដ្ឋានគឺជាប្រភពធំបំផុតនៃការបំពុលដោយភាគល្អិតដែលភ្នែកមើលមិនឃើញ (PM2.5) និងកាបូនខ្មៅ បន្ទាប់ពីការផលិតធ្យូងនិងវិស័យគមនាគមន៍។

ការព្យាករណ៍ការបញ្ចេញឧស្ម័នសរុបបង្ហាញថា នៅឆ្នាំ២០៣០ ភាគល្អិតដែលភ្នែកមើលមិនឃើញ (PM2.5) នឹងឈានដល់ ៩៨,៥ពាន់តោន កាបូនខ្មៅនឹងមានកម្រិត ១៤,៦ពាន់តោន ស្ពាន់ធ័រឌីអុកស៊ីតនឹងកើនដល់ ៧ពាន់តោន អាសូតអុកស៊ីតនឹងស្មើ ៣២៩ពាន់តោន និងកាបូនម៉ូណីអុកស៊ីតស្មើនឹង ៤០,១៥០ពាន់តោន។

លោក នេត្រ ភក្ដ្រា បានថ្លែងបន្ថែមថា៖ «សារធាតុបំពុលបរិយាកាសផ្សេងៗ និងសារធាតុបំពុល បរិយាកាសរយៈពេលខ្លី (SLCPs) មានប្រភពរួមគ្នា ដូច្នេះការរៀបចំយុទ្ធសាស្រ្តកាត់បន្ថយមានសក្តានុពលព្រមគ្នា រួមទាំងឧស្ម័នផ្ទះកញ្ចក់ ដូចជាមេតាន និងឧស្ម័នកាបូនិច។ ការកាត់បន្ថយការបញ្ចេញឧស្ម័នដែលមានសក្ដានុពលបំពុលបរិយាកាសត្រូវពិនិត្យតាមរយៈការអនុវត្តបទបញាត្តិ គោលនយោបាយ និងយុទ្ធសាស្ត្រសំខានៗរបស់រដ្ឋាភិបាលដែលមានស្រាប់»។

ដើម្បីឆ្លើយតបនឹងបញ្ហារដែលកំពុងតែប្រឈមនេះក្រសួងបរិស្ថានបានដាក់ចេញនូវ វិធានកាត់បន្ថយការបំពុលបរិយាកាស ដោយសារាចរ លេខ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់ បន្ថយការបំពុលខ្យល់សាធារណៈបានរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់បានច្រើន ជាពិសេស PM2.5 PM10 និង CO ត្រូវបានកាត់បន្ថយបានពាក់កណ្ដាលនៅត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងសេណារីយ៉ូមូលដ្ឋាន។

ក្នុងសារាចរលេខ០១នេះមានវិធានការដូចជា ត្រូវគ្រប់គ្រងការដ្ឋានសំណង់ ត្រូវគ្រប់គ្រងគុណភាពប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ត្រូវគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត ត្រូវគ្រប់គ្រងការដុតសំណល់នៅទីចំហ ការកែលម្អការគ្រប់គ្រងនិងធ្វើឲ្យប្រសើរឡើងបរិស្ថានទីប្រជុំជន និងការបង្កើតប្រព័ន្ធតាមដាននិងព្យាករណ៍ការបំពុលខ្យល់។

ក្រសួងបានឲ្យដឹងទៀតថា ចំពោះការអនុវត្តវិធានការទាំងអស់រួមបញ្ចូលគ្នា ការបញ្ចេញឧស្ម័ន បំពុលខ្យល់ត្រូវបានកាត់បន្ថយយ៉ាងច្រើនក្នុងរយៈពេល៩ឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹងសេណារីយ៉ូមូលដ្ឋាន ការកាត់បន្ថយការបញ្ចេញឧស្ម័ននៅឆ្នាំ២០៣០ នឹងត្រូវកាត់បន្ថយចន្លោះពី១៨ ទៅ៦០%នៃការបញ្ចេញឧស្ម័ន ដែលស្នើនឹងរាប់សិបពានតោននៃឧស្ម័នដែលត្រូវកាត់បន្ថយមិនបញ្ចេញទៅបរិយាកាស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក