ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការពន្លឿនកំណែទម្រង់សាលារៀននិងកសាងសមត្ថភាពស្ថាប័នជារឿងអាទិភាពក្នុងបរិបទកូវីដ-១៩

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងបរិបទកូវីដ-១៩ ការពន្លឿនកំណែទម្រង់សាលារៀន និងកសាងសមត្ថភាពស្ថាប័នជារឿងអាទិភាពដើម្បីធ្វើការផ្លាស់ប្តូរការអប់រំឱ្យទាន់សភាពការ។

ថ្លែងនៅតាមរយៈប្រព័ន្ធអនឡាញ ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ ក្រោមប្រធានបទ “Changing Course, Transforming Education” កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ម្សិលមិញ រដ្ឋមន្ដ្រីក្រសួងអប់រំ បានចែករំលែកផែនការយុទ្ធសាស្ត្រមួយចំនួនដែលកម្ពុជាបានដាក់ចេញ ដើម្បីពង្រឹងប្រព័ន្ធអប់រំជាតិ ដោយកម្ពុជាបានខិតខំប្រឹងប្រែងកាត់បន្ថយ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយបានផ្លាស់ប្តូរវិធីសាស្ត្រនៃការសិក្សាទៅជាការសិក្សាបែបចម្រុះ។

លោក ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបនឹងកូវីដ-១៩ ចាំបាច់ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធអប់រំដោយប្រើប្រាស់បច្ចេកវិទ្យា ការសិក្សាពីចម្ងាយ ផ្លាស់ប្តូរវប្បធម៌នៅសាលាដោយប្រើវិធីសាស្រ្តក្នុងការបង្រៀនថ្មី អភិវឌ្ឍន៍ជំនាញក្នុងសតវត្សទី២១ ចូលរួមក្នុងការធ្វើកំណែទម្រង់សាលារៀន សម្ភារៈសិក្សា និងលើកកម្ពស់ដៃគូឯកជន។

រដ្ឋមន្ដ្រីក្រសួងអប់រំបានលើកឡើងបន្ថែមថា លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងនិងអភិវឌ្ឍវិស័យអប់រំ។

ទិវាអប់រំអន្តរជាតិឆ្នាំ២០២២ នេះត្រូវបានរៀបចំឡើងដោយ ការិយាល័យសហប្រតិបត្តិការអន្តរជាតិ (ICO) របស់នាយកដ្ឋានអប់រំ នៃប្រទេសហ្វីលីពីន និងមានការចូលរួមពីរដ្ឋមន្ត្រីអប់រំមកពីប្រទេសមួយចំនួន រួមទាំងភាគីពាក់ព័ន្ធក្នុងវិស័យអប់រំជាច្រើនទៀត ដែលមានប្រទេសហ្វីលីពីនជាម្ចាស់កម្មវិធីក្នុងឆ្នាំនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក