ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

TOP NEWS : រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង “តំបន់លឿង " នៃភូមិសាស្ត្ររាជធានីភ្នំពេញគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ តទៅ។ 

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានសម្រេចបិទបញ្ចប់បម្រាមគោចរនៅក្នុង “តំបន់លឿង ” ដែលមុននេះបានហាមឃាត់ជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) ព្រមទាំងបានបិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ទន្ទឹមនេះ អាជ្ញារាជធានីភ្នំពេញបានអនុញ្ញាតដល់គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។

ប៉ុន្តែសកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម-សេវាកម្មផ្សេងទៀត ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរនោះទេ ពោលត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន ហូតដល់មានការសម្រេចជាថ្មី។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំដល់សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ" របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Phnom Penh Capital Administration decided to end the curfew and the alcohol ban in “Yellow Zones” across the capital beginning today May 22 .

Phnom Penh authority lifted the restrictions in the "Yellow Zones", where all traffic and business activities had been previously banned between 8pm to 3am.

All markets, restaurants, cafes, food stalls are allowed to open and alcoholic beverages can be sold, the statement reads.

Beer gardens, Casinos, Massage parlours, Fitness clubs, Karaoke bars, night clubs, museums, Bars and Pubs will have to remain closed.

Phnom Penh Governor Mr. Khuong Sreng instructed the business and The public will still have to observe strict COVID-19 precautionary measures, including social distancing and wearing face masks. Temperature checking station, QR codes and hand sanitizers will also be used in specific areas.

រដ្ឋបាលរាជធានីភ្នំពេញសម្រេចចេញវិធានការរដ្ឋបាលបន្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ : រដ្ឋបាលារាជធានីភ្នំពេញបានសម្រេចដាក់ចេញវិធានការរដ្ឋបាលបន្តសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដោយត្រូវបែងចែកជា២ (ពីរ) តំបន់គឺ តំបន់លឿងទុំ និង តំបន់លឿង

តំបន់ តំបន់លឿងទុំ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ឯតំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ភូមិសាស្ត្ររាជធានីភ្នំពេញដែលត្រូវបានកំណត់ជា "តំបន់លឿងទុំ" រួមមាន៖ ផ្នែកខ្លះនៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយយឿត្រី) នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ, ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិទូលពង្រ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ, ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ក្រៅពីភូមិសាស្ត្រដែលត្រូវបានកំណត់ជា "តំបន់លឿងទុំ" ភូមិសាស្ត្រទាំងអស់ផ្សេងទៀតនៃរាជធានីភ្នំពេញត្រូវបានកំណត់ជា “តំបន់លឿង” ។ 

វិធានការរដ្ឋបាលបន្តដែលដាក់ចេញចំពោះ "តំបន់លឿងទុំ" ត្រូវអនុវត្តសម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

- “តំបន់លឿងទុំ" ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ចប់ ដោយអនុលោមតាមប្រការ៤ នៃសេចក្ដី សម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែក ជា "តំបន់ក្រហម" តំបន់លឿងទុំ" និង "តំបន់លឿង" សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ - ចំពោះទីតាំងដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបិទទីតាំងមុនពេលចូលជាធរមានន សេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធត្រូវបន្តគ្រប់គ្រង និងចាត់វិធានការឱ្យបានចប់សព្វគ្រប់ ដើម្បីកាត់ផ្ដាច់ឫសគល់នៃប្រភពចម្លងជំងឺកូវីដ-១៩

- ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ-បន្ទប់ជួល អគារ អាជីវកម្មដ្ឋាន ឬជាច្រកផ្លូវ ឬជាប្លុកតូចៗនោះ និងត្រូវកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគ រកមេរោគកូវីដ-១៩ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

វិធានការរដ្ឋបាលបន្តដែលដាក់ចេញចំពោះ៖ “តំបន់លឿងៗ ត្រូវអនុវត្តសម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។ 

- "តំបន់លឿង" មិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ចប់ ប៉ុន្តែត្រូវអនុវត្តវិធានការរដ្ឋបាលដោយអនុលោមតាម ប្រការ៥ នៃសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា "តំបន់ក្រហម" "តំបន់លឿងទុំ" និង "តំបន់លឿង" សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

- ចំពោះទីតាំងដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបិទទីតាំងមុនពេលចូលជាធរមាននៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រងនិងចាត់វិធានការឱ្យបានចប់សព្វគ្រប់ដើម្បីកាត់ផ្ដាច់ឫសគល់នៃប្រភពចម្លងជំងឺកូវីដ-១៩។

- ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទ៖-បន្ទប់ជួល ឬអគារ ឬអាជីវកម្មដ្ឋាន ឬជាច្រកផ្លូវ ឬជាប្លុកតូចៗនោះ និងត្រូវកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

TOP NEWS : រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង “តំបន់លឿង " នៃភូមិសាស្ត្ររាជធានីភ្នំពេញគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ តទៅ។ 

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានសម្រេចបិទបញ្ចប់បម្រាមគោចរនៅក្នុង “តំបន់លឿង ” ដែលមុននេះបានហាមឃាត់ជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) ព្រមទាំងបានបិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ទន្ទឹមនេះ អាជ្ញារាជធានីភ្នំពេញបានអនុញ្ញាតដល់គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។

ប៉ុន្តែសកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម-សេវាកម្មផ្សេងទៀត ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរនោះទេ ពោលត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន ហូតដល់មានការសម្រេចជាថ្មី។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំដល់សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ" របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Phnom Penh Capital Administration decided to end the curfew and the alcohol ban in “Yellow Zones” across the capital beginning today May 22 .

Phnom Penh authority lifted the restrictions in the "Yellow Zones", where all traffic and business activities had been previously banned between 8pm to 3am.

All markets, restaurants, cafes, food stalls are allowed to open and alcoholic beverages can be sold, the statement reads.

Beer gardens, Casinos, Massage parlours, Fitness clubs, Karaoke bars, night clubs, museums, Bars and Pubs will have to remain closed.

Phnom Penh Governor Mr. Khuong Sreng instructed the business and The public will still have to observe strict COVID-19 precautionary measures, including social distancing and wearing face masks. Temperature checking station, QR codes and hand sanitizers will also be used in specific areas.

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ១សប្តាហ៍ទៀតដល់ថ្ងៃទី១៩ ឧសភា

ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត (Map inside)។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕

TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ ណែនាំអំពីការអនុញ្ញាតគោលការណ៍ពិសេស ចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង»

ភ្នំពេញ ៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវសេចក្តីណែនាំផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក៏ដូចជាដើម្បីឈានទៅកាត់ផ្ដាច់ប្រភពចម្លងនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១។

រដ្ឋបាលលរាជធានីភ្នំពេញថាជាគោលការណ៍សម្រាប់ "តំបន់ក្រហម” ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគត្រូវផ្អាកជាបណ្តោះអាសន្ន។

ដោយឡែក សម្រាប់  “តំបន់លឿងទុំ” និង “តំបន់លឿង”  រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់ម្ហូបអាហារគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែត្រូវផ្អាកអាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) ក្នុងអំឡុងពេលបិទខ្ចប់។ 

ចំពោះ “តំបន់លឿងទុំ” និង “តំបន់លឿង”  រដ្ឋបាលរាជធានីភ្នំពេញណែនាំរាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរទៅទិញផលិតផល ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត។ល។ និងអាចចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬលក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង៣ (បី) ទៀបភ្លឺតទៅ ប៉ុន្តែត្រូវផ្អាកអាជីវកម្មនៅម៉ោង ២០(ម្ភៃ) ជាកំហិត។

រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវកា ចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុង ក្នុង “តំបន់លឿងទុំ” និង “តំបន់លឿង” ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ "៣ ការពារ និង ៣ កុំ" របស់សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

BREAKING: រដ្ឋបាលរាជធានីភ្នំពេញ កំណត់បន្ថែមភូមិមួយចំនួន នៅខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និង «តំបន់ក្រហម»

ភ្នំពេញ ៖ ភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានកំណត់ជា "តំបន់លឿងទុំ" ឯភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានកំណត់ជា “តំបន់ក្រហម”។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋបាលរាជធានីភ្នំពេញថាការកំណត់បន្ថែមនេះធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សុពលភាពនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់លឿងទុំ” និង “តំបន់ក្រហម" ត្រូវអនុវត្តសម្រាប់រយៈពេល ៦ (ប្រាំមួយ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១៕

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកំណត់ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល ពី «តំបន់លឿងទុំ» មកជា «តំបន់លឿង»

ភ្នំពេញ ៖ ភូមិទូលលៀបនៃសង្កាត់ស្ទោរ ខណ្ឌកំបូលត្រូវបានកំណត់ពី "តំបន់លឿងទុំ" មកជា "តំបន់លឿង" បន្ទាប់ពីបានអនុវត្តវិធានការនិងពិនិត្យលើស្ថានភាពជាក់ស្ដែងស្របតាមសេចក្ដីសម្រេច លេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ ៖​ គ្រប់ទីផ្សារ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទក្នុង "តំបន់លឿង" ត្រូវលក់ជាលក្ខណៈវេចខ្ចប់ដាច់ខាត

ភ្នំពេញ : អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញជាគោលការណ៍សម្រាប់ "តំបន់ក្រហម" ដែលរាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែក អាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវតែផ្អាកជាបណ្តោះអាសន្ន ឯចំណែក “តំបន់លឿងទុំ" វិញ ចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការលក់ដូរ ប៉ុន្តែជាលក្ខណៈវេចខ្ចប់។

ចំពោះ  "តំបន់លឿង" ក៏អាជ្ញាធរបានដាក់កំហិតដល់គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទត្រូវប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់ដាច់ខាត មិនត្រូវទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ដោយត្រូវអនុវត្តរយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ និងត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍ ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្សេងទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងសេចក្តីណែនាំនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានថា ក្នុងករណីរកឃើញថាគណៈគ្រប់គ្រងផ្សារ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយមិនព្រមសហការ ឬមិនអនុវត្តតាមសេចក្ដីណែនាំត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។

ការចេញនូវវិធានការនេះ ដោយសារអាជ្ញាធររាជធានីភ្នំពេញយល់ឃើញពីភាពចាំបាច់ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឱ្យសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទក្នុង “តំបន់លឿង“ អាចដំណើរការទៅដោយសុវត្ថិភាព ចៀសវាងការឆ្លងរាលដាលជំងឺកូរីដ-១៩ បន្ថែមទៀត ក្នុងអំឡុងពេលនៃការបិទខ្ចប់៕

TOP NEWS: ផែនទីផ្លូវការកំណត់តំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការហើយនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។

តំបន់ក្រហមរួមមាន៖
១៖ ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧)
២៖ ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ)
៣៖ ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១
៤៖ ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១
៥៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។

តំបន់លឿងទុំរួមមាន៖
១៖ ខណ្ឌចំការមន៖ សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (ភូមិ៩ និងភូមិ១៦)
២៖ ខណ្ឌដូនពេញ៖ សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ផ្សារចាស់
៣៖ ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី១, សង្កាត់អូរឫស្សីទី២, សង្កាត់អូរឫស្សីទី៣, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត (ភូមិ៤ ភូមិ៥ និងភូមិ៦)
៤៖ ខណ្ឌទួលគោក៖ សង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង (លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧)
៥៖ ខណ្ឌដង្កោ៖ សង្កាតព្រៃស (លើកលែងភូមិប្រការ) និងសង្កាត់ដង្កោ (លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបួរ)
៦៖ ខណ្ឌមានជ័យ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២
៧៖ ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២
៨៖ ខណ្ឌសែនសុខ៖ សង្កាត់ទឹកថ្លា, សង្កាត់អូរបែកក្អម និងសង្កាត់គោលឃ្លាង
៩៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១
១០៖ ខណ្ឌជ្រោយចង្វារ៖ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប
១១៖ ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ (ភូមិព្រែកព្នៅ ភូមិកណ្ដាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល), សង្កាត់ពញាពន់ (ភូមិធំត្បូង) និងសង្កាត់គោករកា (ភូមិគោករកា ភូមិអណ្ដូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម)
១២៖ ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅទី១, សង្កាត់ច្បារអំពៅទី២, សង្កាត់ព្រែកប្រា និងសង្កាត់និរោធ (លើកលែងតំបន់បុរីប៉េង ហួតបឹងស្នោ)
១៣៖ ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី៣ និងសង្កាត់ស្វាយព្រៃទី១
១៤៖ ខណ្ឌកំបូល៖ សង្កាត់កន្ទោក (ភូមិកន្ទោកខាងជើង) និងសង្កាត់ស្នោរ (ភូមិទួលលៀប)។

តំបន់លឿង រួមមាន៖
១៖ ខណ្ឌចំការមន៖ សង្កាត់ទួលទំពួងទី១ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់ (លើកលែងភូមិ៩ និងភូមិ១៦) ។
២៖ ខណ្ឌដូនពេញ៖ សង្កាត់ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ សង្កាត់បឹងរាំង សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ។
៣៖ ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី៤ សង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់បឹងព្រលឹត (លើកលែងភូមិ៤ ភូមិ៥ និងភូមិ៦)។
៤៖ ខណ្ឌទូលគោក៖ សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២។
៥៖ ខណ្ឌដង្កោ៖ សង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់គងនយ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។
៦៖ ខណ្ឌឫស្សីកែវ៖ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែទី២។
៧៖ ខណ្ឌសែនសុខ៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ឈ្មួញ និងសង្កាត់ក្រាំងធ្នង់។
៨៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម និងសង្កាត់កាកាបទី២។
៩៖ ខណ្ឌជ្រោយចង្វារ៖ សង្កាត់ព្រៃតាសេក សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។
១០៖ ខណ្ឌព្រែកព្នៅ៖ សង្កាត់សំរោង សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ (លើកលែងភូមិព្រែកព្នៅ ភូមិកណ្តាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល) សង្កាត់ពញាពន់ (លើកលែងភូមិធំត្បូង) និងសង្កាត់គោករកា (លើកលែងភូមិគោករកា ភូមិអណ្តូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម) ។
១១៖ ខណ្ឌច្បារអំពៅ៖ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី និងសង្កាត់និរោធ (តំបន់បុរីប៉េងហួតបឹងស្នោរ) ។
១២៖ ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក និងសង្កាត់ទួលស្វាយព្រៃទី២។
១៣៖ ខណ្ឌកំបូល៖ សង្កាត់កំបូល សង្កាត់ឳឡោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ សង្កាត់ប្រទះឡាង សង្កាត់កន្ទោក (លើកលែងភូមិកន្ទោកជើង) និងសង្កាត់ស្នោរ (លើកលែងភូមិទួលលៀប)។

TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផ្លូវការពីតំបន់ «ក្រហម», «លឿងទុំ» និង «លឿង»

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការហើយនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។

តំបន់ក្រហមរួមមាន
១៖ ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧)
២៖ ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ)
៣៖ ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១
៤៖ ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១
៥៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។

តំបន់លឿងទុំរួមមាន
១៖ ខណ្ឌចំការមន៖ សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (ភូមិ៩ និងភូមិ១៦)
២៖ ខណ្ឌដូនពេញ៖ សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ផ្សារចាស់
៣៖ ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី១, សង្កាត់អូរឫស្សីទី២, សង្កាត់អូរឫស្សីទី៣, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត (ភូមិ៤ ភូមិ៥ និងភូមិ៦)
៤៖ ខណ្ឌទួលគោក៖ សង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង (លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧)
៥៖ ខណ្ឌដង្កោ៖ សង្កាតព្រៃស (លើកលែងភូមិប្រការ) និងសង្កាត់ដង្កោ (លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបួរ)
៦៖ ខណ្ឌមានជ័យ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២
៧៖ ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២
៨៖ ខណ្ឌសែនសុខ៖ សង្កាត់ទឹកថ្លា, សង្កាត់អូរបែកក្អម និងសង្កាត់គោលឃ្លាង
៩៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១
១០៖ ខណ្ឌជ្រោយចង្វារ៖ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប
១១៖ ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ (ភូមិព្រែកព្នៅ ភូមិកណ្ដាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល), សង្កាត់ពញាពន់ (ភូមិធំត្បូង) និងសង្កាត់គោករកា (ភូមិគោករកា ភូមិអណ្ដូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម)
១២៖ ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅទី១, សង្កាត់ច្បារអំពៅទី២, សង្កាត់ព្រែកប្រា និងសង្កាត់និរោធ (លើកលែងតំបន់បុរីប៉េង ហួតបឹងស្នោ)
១៣៖ ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី៣ និងសង្កាត់ស្វាយព្រៃទី១
១៤៖ ខណ្ឌកំបូល៖ សង្កាត់កន្ទោក (ភូមិកន្ទោកខាងជើង) និងសង្កាត់ស្នោរ (ភូមិទួលលៀប)។

តំបន់លឿង រួមមាន
១៖ ខណ្ឌចំការមន៖ សង្កាត់ទួលទំពួងទី១ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់ (លើកលែងភូមិ៩ និងភូមិ១៦) ។
២៖ ខណ្ឌដូនពេញ៖ សង្កាត់ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ សង្កាត់បឹងរាំង សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ។
៣៖ ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី៤ សង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់បឹងព្រលឹត (លើកលែងភូមិ៤ ភូមិ៥ និងភូមិ៦)។
៤៖ ខណ្ឌទូលគោក៖ សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២។
៥៖ ខណ្ឌដង្កោ៖ សង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់គងនយ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។
៦៖ ខណ្ឌឫស្សីកែវ៖ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែទី២។
៧៖ ខណ្ឌសែនសុខ៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ឈ្មួញ និងសង្កាត់ក្រាំងធ្នង់។
៨៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម និងសង្កាត់កាកាបទី២។
៩៖ ខណ្ឌជ្រោយចង្វារ៖ សង្កាត់ព្រៃតាសេក សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។
១០៖ ខណ្ឌព្រែកព្នៅ៖ សង្កាត់សំរោង សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ (លើកលែងភូមិព្រែកព្នៅ ភូមិកណ្តាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល) សង្កាត់ពញាពន់ (លើកលែងភូមិធំត្បូង) និងសង្កាត់គោករកា (លើកលែងភូមិគោករកា ភូមិអណ្តូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម) ។
១១៖ ខណ្ឌច្បារអំពៅ៖ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី និងសង្កាត់និរោធ (តំបន់បុរីប៉េងហួតបឹងស្នោរ) ។
១២៖ ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក និងសង្កាត់ទួលស្វាយព្រៃទី២។
១៣៖ ខណ្ឌកំបូល៖ សង្កាត់កំបូល សង្កាត់ឳឡោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ សង្កាត់ប្រទះឡាង សង្កាត់កន្ទោក (លើកលែងភូមិកន្ទោកជើង) និងសង្កាត់ស្នោរ (លើកលែងភូមិទួលលៀប)។

រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីបែងចែក តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង នៅឡើយទេ

(ភ្នំពេញ)៖ ការរៀបផែនទីកំណត់ទីតាំងបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងត្រូវប្រកាសជាផ្លូវការដោយរដ្ឋបាលរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្ត សម្រាប់ពេលនេះគឺនៅមិនទាន់ទេ ហើយសូមបញ្ឈប់ការចែកចាយផែនទីដែលច្នៃប្រឌិតមិនផ្លូវការទាំងឡាយជាបន្ទាន់។ សម្រាប់អ្នកចែកចាយព័ត៌មានក្លែងក្លាយនេះនឹងត្រូវចាត់ការតាមផ្លូវច្បាប់។ នេះជាការបញ្ជាក់របស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់មកក្រុមការងារ E-ARTS នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។

លោក ម៉េត មាសភក្តី បានសម្តែងការសោកស្តាយចំពោះការនាំគ្នាចែកចាយតាមបណ្តាញសង្គមនូវសូមឲ្យបងប្អូនប្រជាពលរដ្ឋរង់ចាំការចេញសេចក្តីប្រកាសផ្លូវការ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមិនមានចុះលេខ ថ្ងៃខែឆ្នាំ និងត្រា ត្រឹមត្រូវរបស់សាលារាជធានីភ្នំពេញ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»៕

BREAKING NEWS : រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់រយៈពេល១៤ថ្ងៃ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញរយៈពេល១៤ថ្ងៃ។ នេះបើតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅមុននេះបន្ដិច។

ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយផ្តោតសំខាន់ចំពោះអាជីវករតាមបណ្តាផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញដែលមានការឆ្លងជាបន្តបន្ទាប់ក្នុងអត្រាប្រឈមខ្ពស់គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក្រុមគ្រួសារ-សាច់ញាតិប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយជំងឺឆ្លងដ៏កាចសាហាវ ក៏ដូចជាដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដូចខាងក្រោម៖

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផែនទី «តំបន់ក្រហម» នៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌទួលគោក​ (Map Inside)

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញផែនទី «តំបន់ក្រហម» ដែលឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។

ទីតាំងដែលត្រូវកំណត់ជា «តំបន់ក្រហម» នៅរាជធានីភ្នំពេញនោះរួមមាន៖
* ទី១៖ ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ
* ទី២៖ ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
* ទី៣៖ ភូមិ១៤, ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

គួរជម្រាបថា «តំបន់ក្រហម» រាជរដ្ឋាភិបាលបានកំណត់ថា ជាតំបន់ដែលមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ហើយត្រូវរឹតបន្ដឹងការអនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់បំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក