ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧទ្ធម្ភាគចក្រប៉ូលិសថៃហោះរំលោភចូលដែនអាកាសកម្ពុជាជម្រៅជាង២០០ម៉ែត្រ

បន្ទាយមានជ័យ៖ ឧទ្ធម្ភាគចក្រតម្រួតការពារព្រំដែនថៃ (ឆតដ) លេខ១២៥ ចំនួន០២គ្រឿង បានហោះឆ្លងចូលក្នុងដែនអាកាសកម្ពុជាជម្រៅប្រហែល២០០ម៉ែត្រ ត្រង់ចំណុចគោលដៅចាន់គីរី ក្នុងភូមិសាស្ត្រភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៣ៈ២២នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីនគរបាលការពារព្រំដែនគោក លេខ៨១៥ ។

មេបញ្ជាការនគរបាលការពារព្រំដែនគោក លេខ៨១៥ លោកវរសេនីយ៍ឯក សួង សៅ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រតម្រួតការពារព្រំដែនថៃ (ឆតដ) លេខ១២៥ ចំនួន០២គ្រឿង ក្នុងនោះមាន ១គ្រឿងក្នុងពេលធ្វើការត្រួតពិនិត្យតាមព្រំដែនបានហោះឆ្លងចូលក្នុងទឹកដីខ្មែរ ត្រង់ចំណុចគោលដៅចាន់គីរី ក្នុងភូមិភ្នំរូង ឃុំបឹងបេង ក្នុងជម្រៅប្រហែល២០០ម៉ែត្រ កម្ពស់ប្រហែល ៤០០ម៉ែត្រ ទិសដៅពីជើងទៅត្បូងដល់ចំណុចគោលដៅដើមខ្នុរ ក្នុងសាស្ត្រភូមិជ្រៃ ឃុំបឹងបេង បានចម្ងាយប្រហែល ២គីឡូម៉ែត្រទើបបត់ចូលក្នុងទឹកដីថៃវិញ ។

គេនៅមិនទាន់ដឹងថាមូលហេតុអ្វីពិតពីក្រោយការហោះចូលមកដូច្នេះទេ តែក្រោយពីខាងកម្ពុជាសួរនាំខាងមេបញ្ជាការតម្រួតការពារព្រំដែន (ឆតដ) លេខ១២៥របស់ថៃ បានធ្វើការសុំទោសដោយថាជាការបើកជ្រុលរបស់មន្ត្រីខ្លួន។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់បន្ថែមថា៖ «ក្រោយពីមានការហោះរំលោភឆ្លងដែនអាកាសនេះ តាមការទំនាក់ទំនងសួរនាំរបស់លោកវសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ចំបក់ ទៅមេបញ្ជាការតម្រួតព្រំដែនលេខ១២៥ ដែលឈរជើងប្រចាំការទល់មុខ គឺជាឧទ្ធម្ភាគចក្រតម្រួតព្រំដែនថៃ។ មេបញ្ជាការតម្រួតការពារព្រំដែន (ឆតដ) លេខ១២៥ ក៏បានធ្វើការសុំទោស ដែលបានហោះហើរជ្រុលជ្រួស ចូលក្នុងទឹកដីកម្ពុជានេះផងដែរ»។

កាលពីខែតុលា ឆ្នាំ២០១២ ឧទ្ធម្ភាគចក្ររបស់ទាហានថៃក៏បានហោះរំលោភចូលទឹកដីកម្ពុជាក្នុងភូមិសាស្ត្រ តំបន់តាមីន ក្នុងខេត្តកោះកុង ខណៈពេលនោះកម្លាំងព្រំដែនកម្ពុជាបានប្រើប្រាស់កាំភ្លើងបាញ់ព្រមានផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក