ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មេទ័ពជើងទឹកអាល្លឺម៉ង់លាលែងក្រោយសរសើររុស្ស៊ី

អន្តរជាតិ៖ មេទ័ពជើងទឹករបស់អាល្លឺម៉ង់ លោក Kay-Achim Schoenbach បានលាលែងពីដំណែងនៅថ្ងៃសៅរ៍ ទី២២ ខែមករា បន្ទាប់ពីទទួលបានការរិះគន់លើការថ្លែងរបស់លោកដែលនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សមនឹងទទួលបានការគោរព ហើយថាទីក្រុងគៀវគ្មានថ្ងៃយកតំបន់គ្រីមៀពីទីក្រុងម៉ូស្គូឡើយ។

មេទ័ពជើងទឹកអាឡឺម៉ង់ Kay-Achim Schoenbach បានធ្វើការកត់សម្គាល់ចំពោះកិច្ចពិភាក្សាមួយក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ទី២១ ខែមករា ហើយវីដេអូត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលមានបញ្ហាររសើប ខណៈដែលរុស្ស៊ីបានប្រមូល ទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែនអ៊ុយក្រែន។

បច្ចុប្បន្ននេះមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដោយផ្តោតលើការទប់ស្កាត់ការកើនឡើងកម្តៅ ខណៈរុស្ស៊ីបដិសេធថាខ្លួនមានគម្រោងវាយលុកអ៊ុយក្រែន។

Schoenbach បាននិយាយថា៖ «អ្វីដែលគាត់ (ពូទីន) ចង់បានគឺការគោរព»។

Schoenbach បាននិយាយដោយហៅប្រទេសរុស្ស៊ីថាជាប្រទេសចំណាស់ ហើយលោកក៏បានទទួលសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ថាជារឿងចាំបាច់ត្រូវដោះស្រាយ។ ប៉ុន្តែលោកបានបន្ថែមថា «ឧបទ្វីបគ្រីមៀបានបញ្ជប់ទៅហើយវានឹងមិនត្រលប់មកវិញទេនេះជាការពិត» ដែលផ្ទុយនឹងជំហររួមរបស់លោកខាងលិច ដែលការបញ្ចូលឧបទ្វីបរបស់មូស្គូពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ មិនអាចទទួលយកបានហើយត្រូវតែត្រលប់មកវិញ។

មុនពេលលោក Schoenbach លាលែងពីតំណែង ក្រសួងការពារជាតិបានរិះគន់ជាសាធារណៈចំពោះការលើកឡើងរបស់លោក ដោយនិយាយថាគាត់និយាយមិនឆ្លុះបញ្ចាំងពីជំហររបស់អាល្លឺម៉ង់ទាំងក្នុងខ្លឹមសារ ឬពាក្យសម្តី។

ចុងក្រោយលោក Schoenbach បានសុំទោសចំពោះការអត្ថាធិប្បាយរបស់គាត់។

គាត់បាននិយាយថា៖ «សុន្ទរកថារបស់ខ្ញុំនៅក្នុងប្រទេសឥណ្ឌា ... កំពុងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង " ។ "ខ្ញុំចាត់ទុកការលាលែងពីតំណែងរបស់ខ្ញុំចាំបាច់ដើម្បីបញ្ចៀសការខូចខាតបន្ថែមទៀតដល់កងទ័ពជើងទឹកអាល្លឺម៉ង់ កងកម្លាំងអាល្លឺម៉ង់ និងជាពិសេសសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក