ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងអប់រំជំរុញឱ្យមានការកម្មវិធីផ្តល់អាហារតាមសាលារៀនដើម្បីលើកកម្ពស់ជីវភាពសហគមន៍

កំពង់ឆ្នាំង៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តឲ្យមានកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីជួយលើកកម្ពស់ការសិក្សារបស់សិស្សប្រកបដោយសមធម៌និងគាំទ្រដល់ការរកប្រាក់ចំណូលរបស់សហគមន៍។

ក្នុងឱកាសចុះពិនិត្យកន្លែងចម្អិនអាហារ កន្លែងសិស្សទទួលទានអាហារ និងសមិទ្ធផលនានានៅសាលាបឋមសិក្សាអង្គសិរី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាជំនួយមនុស្សធម៌ពី សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានគូសបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាមសាលារៀនជាផ្នែកមួយស្ថិតក្រោមក្របខណ្ឌគោលនយោបាយជាតិស្តីពីកិច្ចគាំពារសង្គម។

កម្មវិធីនេះមិនត្រឹមតែជួយលើកកម្ពស់ការសិក្សារបស់សិស្សប្រកបដោយសមធម៌ និងគ្មានការរើសអើងប៉ុណ្ណោះទេ តែថែមទាំងគាំទ្រដល់ការរកប្រាក់ចំណូលរបស់សហគមន៍តាមរយៈការប្រើប្រាស់ផលិតផលដែលដាំដុះ និងអាចរកទិញបានពីសហគមន៍ថែមទៀត។

លោកបានអំពាវនាវឱ្យសហគមន៍បន្តជួយគាំទ្រ និងប្រើប្រាស់សមិទ្ធផលដែលនឹងដាក់សម្ពោធនាថ្ងៃនេះប្រកបដោយការយកចិត្តទុកដាក់ ថែរក្សា និងការពារសមិទ្ធផលទាំងនេះដើម្បីផលប្រយោជន៍រួមក្នុងការធានាបាននូវការប្រើប្រាស់បានយូរអង្វែងព្រមទាំងពេញបរិបូរណ៍ ដោយសុវត្ថិភាព មេត្រីភាព និងអនាម័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក