លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អាមេរិកផ្ដល់ជំនួយផ្នែកសន្ដិសុខប្រមាណ២០០លានដុល្លារដល់អ៊ុយក្រែន

អន្តរជាតិ៖ ការដឹកជញ្ជូនលើកដំបូងនៃកញ្ចប់ជំនួយផ្នែកសន្តិសុខដែលមានតម្លៃស្មើរ ២០០លានដុល្លាររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនបានមកដល់ទីក្រុងគៀវហើយ នេះបើតាមស្ថានទូតអាមេរិកបានប្រកាសនៅថ្ងៃសៅរ៍ទី ២២ ខែមករា។

ជំនួយនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ទីក្រុងគៀវក្នុងសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភពីវត្តមានទាហានរុស្ស៊ីរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំនៅព្រំដែនជាមួយអ៊ុយក្រែន។

ឆ្លើយតបនឹងរឿងនេះទីក្រុងវ៉ាស៊ីនតោនបានអនុម័តកញ្ចប់ថវិកា២០០លានដុល្លារកាលពីខែធ្នូដើម្បីផ្តល់ជំនួយ។

សហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរបស់ពួកគេដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ជំនួយនេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក