ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងរៀបចំដែនដី ៖​ ករណីដីធ្លីគ្រួសារយោធិនពិការនៅក្នុងភូមិទួលក្របៅ ឃុំគគីរត្រូវបានដោះស្រាយបញ្ចប់យូរណាស់មកហើយ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ករណីដីធ្លីគ្រួសារយោធិនពិការ នៅក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់យូរណាស់មកហើយ។

ការចេញមកបញ្ជាក់ជាថ្មីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលពុំបានដឹងច្បាស់អំពីរឿងនេះ បានចែករំលែកព័ត៌មានចាស់កាលពីឆ្នាំមុនបណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។

តាមរយៈសេចក្តីប្រកាសតាមរយៈទំព័រ Facebook ផ្លូវការរបស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី២១ ខែឧសភានេះ បានបញ្ជាក់ថា «ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជនជ្រាបថាករណីខាងលើនេះ ត្រូវបានតុលាការកំពូលសម្រេចជាស្ថាពរហើយ តាមសាលដីការដ្ឋប្បវេណីលេខ ៣៧៧(ឆ) ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៨ និងបានអនុវត្តរួច ហើយតុលាការកំពូលក៏បានសម្រេចច្រានចោលបណ្តឹងស្នើសុំជំនុំជំរះសាជាថ្មីរបស់សាមីដើមចោទ តាមដីកាសម្រេចលេខ ២២ ដស ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩។ សាមីខ្លួនធ្លាប់បានដាក់សំណើអន្តរាគមន៍មកក្រសួង ហើយក្រសួងបានឆ្លើយបំភ្លឺតាមខ្លឹមសារដូចរៀបរាប់ ខាងលើរួចហើយដែរ កាលពីខែឧសភា ឆ្នាំ២០២០»។

កន្លងទៅ អង្គភាពពាក់ព័ន្ធជាច្រើន ធ្លាប់បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យចែករំលែកព័ត៌មានមិនពិត ដែលធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោក រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក