នាយករដ្ឋមន្រ្តីជប៉ុនសន្យាផ្តល់ដើមសាគូរ៉ា ២៥០ដើមដល់សហរដ្ឋអាមេរិកដើម្បីរឹតចំណងមិត្តភាព | នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យបញ្ចប់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថ ៤ខេត្ត និងតែងតាំងមុខតំណែងមេបញ្ជាការអាវុធហត្ថខេត្តចំនួន ៥ | នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យតែងតាំង និងផ្លាស់ប្តូរមុខតំណែងនាយទាហានចំនួន ៦រូប | រណ្ដាប់ទទួលទេវតាឆ្នាំថ្មី | ប្រធានព្រឹទ្ធសភាកម្ពុជា រំលឹកខួបលើកទី៤៩ នៃការរបួសរហូតពិការភ្នែកម្ខាង អំពាវនាវបន្តថែរក្សាសន្តិភាព |

ជប៉ុនផ្ដល់ឡានពន្លត់អគ្គិភ័យ៤គ្រឿងដល់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ត្រូវបានរាជរដ្ឋាភិបាលជប៉ុនតាមរយៈឯកអគ្គរាជទូតខ្លួនប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ) ក្នុងគម្រោងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យ។

ពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងនេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមានអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) នៅការិយាល័យកណ្តាលនគរបាលអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

រថយន្តពន្លត់អគ្គិភ័យជប៉ុន បានផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះជាប្រភេទរថយន្តមានរថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យបំពាក់ដោយសារធាតុគីមីចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយជណ្តើរកម្ពស់៤០ម៉ែត្រចំនួន១គ្រឿង ដែលរថយន្តទាំងនេះនឹងចូលរួមគាំទ្រ បង្កើនសមត្ថភាព និងសម្រួលដល់ការបំពេញភារកិច្ចរបស់កងកម្លាំងពន្លត់អគ្គិភ័យកាន់តែប្រសើរឡើង។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ គិតរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណង គូសាណូណិ ជាង៦៤លានដុល្លារអាមេរិកហើយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តដែលសរុបគម្រោងមានចំនួន ៦៥១ គម្រោង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក