ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរក្រុងសេរីសោភ័ណព្រមានចាត់វិធានការលើរថយន្តដឹកដីដែលមិនគ្របឱ្យបានត្រឹមត្រូវ

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមានចាត់វិធានការលើរថយន្តដឹកដីណាដែលបើកបរលឿន មិនគ្របឱ្យបានត្រឹមត្រូវ ប្រើប្រាស់ស៊ីផ្លេរលឺខ្លាំង បង្កការរំខានដល់ពលរដ្ឋអាជ្ញាធរ។

ក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ រវាងអាជ្ញាធរក្រុងសិរីសោភ័ណ ជាមួយស្ថាប័នពាក់ព័ន្ធមានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីររ៉ែនិងថាមពល និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តនូវវិធានការទៅលើក្រុមរថយន្តដឹកដីណាដែលមិនអនុវត្តតាមការណែនាំនិងសេចក្តីជូនដំណឹងរបស់អាជ្ញាធរ។

អភិបាលក្រុងសិរីសោភ័ណលោក ហ៊ឹល រ៉ាយ៉ា បានឱ្យដឹងថាកន្លងទៅអាជ្ញាធរក្រុងក៏ធ្លាប់បានកោះហៅម្ចាស់រថយន្តដឹកដីមកធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាជាច្រើនលើកមកហើយដែរ តែក៏នៅមានរថយន្តដឹកដីមួយចំនួនមិនអនុវត្ត ផ្គើននឹងអាជ្ញាធរនៅតែបន្តបើកបរលឿន ប្រើស៊ីផ្លេឮខ្លាំងហើយមិនគ្របឱ្យបានត្រឹមត្រូវ ជាហេតុធ្វើឱ្យអាចម៍ដីធ្លាក់ជ្រុះពេញផ្លូវបាត់បង់សោភ័ណ្ឌភាពក្រុងក៏ដូចជាបង្កគ្រោះថ្នាក់ផ្សេងៗ។

ព្រមជាមួយគ្នានឹងការអនុវត្តវិធានការចំពោះរថយន្តដឹកដីនោះដែរ អាជ្ញាធរក្រុង និងមន្ទីរ៉ែនិងថាមពលក៏នឹងអនុវត្តតាមវិធានការទៅលើទីតាំងអាជីវកម្មរណ្តៅដីដែលពុំមានអាជ្ញាប័ណ្ណច្បាប់អនុញ្ញាតនិងត្រូវអនុវត្តទៅតាមច្បាប់។ លោកបញ្ជាក់ថា រាល់ម្ចាស់រណ្តៅដីដែលមានអាជ្ញាប័ណ្ណត្រូវណែនាំដល់រថយន្តដឹកដីគ្រប់ឲ្យបានត្រឹមត្រូវដោយមិនត្រូវដឹកលើសចំនួនកំណត់ បើនៅតែមានករណីមិនគ្រប ដឹកលើសចំណុះ ម្ចាស់រថយន្តនិងម្ចាស់ទីតាំងនោះត្រូវរងការផាកពិន័យ ខណៈបញ្ជាដល់ម្ចាស់ឡានដឹកដីទាំងនោះត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក