ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាកលវិទ្យាល័យខេមតិចផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាចំនួន១៥០កន្លែង

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ប្រកាសផ្តល់អាហារូបករណ៍លើការសិក្សាទាក់ទងនឹងបច្ចេកវិទ្យា ដោយឥតបង់ថ្លៃសិក្សា ១០០% ចំនួន ១៥០កន្លែង (ស្ត្រី៥០) ដល់សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ការសិក្សាថ្នាក់ បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ឆ្នាំសិក្សា២០២២-២០២៣។

ជំនាញដែលនឹងត្រូវផ្តល់ជូនរួមមាន វិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម វិស្វកម្មវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង និងបច្ចេកវិទ្យាអប់រំ។

សាកលវិទ្យាល័យបញ្ជាក់ថា៖ «អាហារូបករណ៍នេះមានតម្លៃជាទឹកប្រាក់សរុប ១៦ ០០០ដុល្លារ ក្នុងសិស្សម្នាក់សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងឆ្លងកាត់ការប្រឡងលើមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស ព្រមទាំង ការសម្ភាសផ្ទាល់ ដោយមកទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ៈ០០នាទីល្ងាច»។

សាកលវិទ្យាល័យខេមតិចក៏បានបញ្ជាក់ដែរថា ការផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship) នេះ ក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជា ជំរុញការអនុវត្តក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ និងលើកកម្ពស់ការសិក្សាលើមុខជំនាញស្ទែម សាកលវិទ្យាល័យខេមតិច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក