ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំបង្កើតប្រព័ន្ធ «សហគមន៍ឌីជីថលកម្ពុជា» ដើម្បីប្រមូលផ្ដុំអ្នកមានទេពកោសល្យឌីជីថលដើម្បីពង្រឹងការរីកចំរើនផ្នែកបច្ចេកវិទ្យាឌីជីថលរបស់កម្ពុជា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា អ្នកដែលចូលរួមក្នុងថ្នាលបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថលដំបូងរបស់រាជរដ្ឋាភិបាលនឹងទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹង និងបទពិសោធទៅវិញទៅមករវាងអ្នកជំនាញ ព្រមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផងដែរ។
ក្រសួងបានលើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ឱ្យចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ។
សម្រាប់អ្នកដែលចាប់អារម្មណ៍អាចចុះឈ្មោះបានតាមរយៈគេហទំព័រ https://dcc.gov.kh ៕