ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសលុចសំបួរផ្ដល់ជំនួយជាង១លានដុល្លារដល់គណៈកម្មការទន្លេមេគង្គដើម្បីពង្រឹងអេកូឡូស៊ីនៃទន្លេ

ភ្នំពេញ៖ ប្រទេសលុចសំបួរផ្ដល់ជំនួយថវិកាចំនួន១លានអឺរ៉ូ ឬប្រហែល ១,១៣លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ(MRC) ដើម្បីជួយដល់ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការអនុវត្តន៍មុខងារថែរក្សាអេកូឡូស៊ីនៃទន្លេមេគង្គ និងពង្រឹងភាពធន់នឹងហានិភ័យអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួត។

ជំនួយនេះនឹងគាំទ្រដល់សកម្មភាពជាច្រើនរួមទាំងការគ្រប់គ្រងអាងទន្លេស្នូល ការទិញទិន្នន័យ និងធ្វើឱ្យប្រសើរឡើងនូវមុខងារត្រួតពិនិត្យ គំរូ និងការវាយតម្លៃ។ លើសពីនេះ ជំនួយនឹងជួយដល់ការធ្វើផែនការ ការព្យាករណ៍ និងរួមចំណែកដល់ប្រព័ន្ធព្រមានដែលឆ្លើយតបបន្ទាន់របស់MRC ។

ភារធារី នៃស្ថានទូតលុចសំបួរប្រចាំប្រទេសឡាវ លោក Sam Schreiner ថ្លែងថា ការប្តេជ្ញាចិត្តរបស់ប្រទេសលុចសំបួរចំពោះអាងទន្លេមេគង្គនៅតែរឹងមាំ ហើយថារដ្ឋាភិបាលរបស់លោកចង់ឃើញការអភិវឌ្ឍន៍ប្រកបដោយវិបុលភាព និងការទទួលខុសត្រូវនៅក្នុងតំបន់មេគង្គ។ លោកជឿជាក់ថាជំនួយនេះនឹងរួមចំណែកក្នុងមធ្យោបាយមួយដើម្បីជួយដល់MRCនិងប្រទេសជាសមាជិកដោះស្រាយហានិភ័យដែលកើតឡើងពីការប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្តូររំហូរនៃអាងទន្លេមេគង្គក្រោម។

នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC លោកបណ្ឌិត Anoulak Kittikhoun មានប្រសាសន៍ថា ជំនួយនេះកើតឡើងចំពេលដែលអាងទន្លេមេគង្គក្រោមត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់ ព្រមទាំងការបង្កើនសម្ពាធលើប្រព័ន្ធអេកូឡូស៊ីមកលើអាងទន្លេ។

លោកបញ្ជាក់ថា បើគ្មានការអន្តរាគមន៍ទេការចុះខ្សោយនៃប្រព័ន្ធអេកូឡូស៊ីរបស់អាងទន្លេអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជននិងសេដ្ឋកិច្ចដែលពឹងផ្អែកលើទន្លេមេគង្គ។

របាយការណ៍របស់ MRC បានឱ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសលុចសំបួរ បានរួមចំណែកជិត៤លានដុល្លារអាមេរិកដល់ផែនការយុទ្ធសាស្រ្តMRCពីមុនឆ្នាំ២០១៦-២០២០ ហើយបានគាំទ្រដល់គំនិតផ្តួចផ្តើមការផ្លាស់ប្តូរអាកាសធាតុនិងការសម្របខ្លួនរបស់MRCក្នុងកំឡុងឆ្នាំ២០១០-២០១៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក