ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាមេរិកបញ្ជាឱ្យបុគ្គលិកស្ថានទូតរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអាទិត្យបានបញ្ជាឱ្យ សមាជិកគ្រួសារ ព្រមទាំងបុគ្គលិកស្ថានទូតអាមេរិកនៅទីក្រុងគៀវ ចាកចេញបីប្រទេសអ៊ុយក្រែន ដោយបារម្ភពីការគំរាមកំហែងសកម្មភាពយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននៅតាមព្រំដែន។

ក្រសួងការបរទេសក៏កំពុងស្នើឱ្យពលរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែនពិចារណាការចាកចេញពីប្រទេសឥឡូវនេះដោយប្រើជម្រើសដឹកជញ្ជូនឯកជន។

មន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយថាស្ថានភាពសន្តិសុខជាពិសេសនៅតាមព្រំដែនរបស់អ៊ុយក្រែននៅតំបន់គ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី និងនៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី គឺមិនអាចទាយទុកជាមុនបាននោះទេ អ្វីៗសុទ្ធតែអាចកើតមានឡើងដោយមិនបានព្រាងទុក។

អាមេរិកក៏បានណែនាំពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅអ៊ុយក្រែនផងដែរដោយសារតែការគំរាមកំហែងនេះ ខណៈថា ការឈ្លានពានរបស់យោធារុស្ស៊ីលើអ៊ុយក្រែនអាចកើតឡើងនៅពេលណាក៏បាន ហើយប្រសិនបើមានការឈ្លានពាន ស្ថានទូតអាមេរិកនៅទីក្រុងគៀវនឹងជួបការលំបាកដើម្បីជួយជនជាតិអាមេរិកដែលចង់ចាកចេញពីប្រទេស។

ស្ថានទូតអាមេរិកប្រចាំទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា៖ «យើងបានប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលអ៊ុយក្រែន អំពីជំហាននេះ ហើយយើងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតនៃប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូ ប្រចាំទីក្រុងគៀវ»។

គួរបញ្ជាក់ផងដែរថា ស្ថានការណ៍អ៊ុយក្រែនកាន់តែកើនឡើងកម្តៅបន្ទាប់ពីការចរចារអាមេរិកនិងរុស្ស៊ីបរាជ័យក្នុងការដោះស្រាយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ បន្ទាប់ពីប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពជាង ១០ម៉ឺននាក់នៅតាមព្រំដែនអ៊ុយក្រែន។ អាមេរិកបានព្រមានរុស្ស៊ីពី ផលវិបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើខ្លួនឈ្លានពានអ៊ុយក្រែនរួមទាំងទណ្ឌកម្មសេដ្ឋកិច្ចផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក