ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អង្គភាពប្រឆាំងអំពើពុករលួយកោះហៅមនុស្សចំនួន១១ឱ្យឆ្លើយបំភ្លឺ

ភ្នំពេញ៖ មនុស្សចំនួន១១នាក់ ក្នុងនោះស្រីចំនួន៦នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឱ្យចូលមកឆ្លើយបំភ្លឺពីដំណើររឿងកន្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ សមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈដែលបានប្រព្រឹត្តិនៅក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

មនុស្សទាំង១១នាក់នោះរួមមានអ្នកនាង ម៉ែន សោភ័ណ អ្នកនាង ម៉ែន សូលីណា អ្នកនាង សុខ មលិកា លោក ជា សានីន លោក ឡេង ដោក អ្នកនាង ទន់ វិឡាម៉ូលីន លោក ព្រំ សេង លោក សុខ ចិន្ដា អ្នកនាង មាស ពិសី អ្នកនាង អ៊ូ មករា និងលោក អ៊ិន និមល ត្រូវកោះហៅឱ្យចូលឆ្លើយបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក។

ការចេញលិខិតកោះហៅនេះបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទទួលបានការស្នើសុំឱ្យអង្គភាពស្រាវជ្រាវ និងស៊ើបអង្កេតបឋមលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨៩៣ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

អង្គភាពប្រឆាំងអំពោះពុករលួយព្រមានចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន ប្រសិនជាអ្នកទាំងនោះមិនព្រមចូលខ្លួននៅថ្ងៃដែលបានកំណត់ខាងលើនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក