ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រកឃើញឆ្លងកូវីដ-១៩លើក្រុមអ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំង

អន្តរជាតិ៖ ក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងបានបញ្ជាក់នៅថ្ងៃអាទិត្យ ទី២៣ ខែមករា ថាក្រុមការងារបបានរកឃើញករណីផ្ទុកជំងឺកូវីដ-១៩ ចំនួន ៧២ករណីលើក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំង ខណៈអត្តពលិក១៧១នាក់និងក្រុមមន្ត្រីដែលទើបមកដល់មិនមានករណីឆ្លងទេ។

បើតាមក្រុមការងារបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លង ៧២ករណី មាន៣៩ករណីត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តនៅអាកាសយានដ្ឋានដែលជាកង្វល់មួយបន្ថែមទៀតខណៈព្រឹត្តិការណ៍គ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែកុម្ភៈ។

ទោះបីយ៉ាងណាក៏ដោយ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកនេះធ្វើបានធ្វើឡើងនៅតំបន់ដែលបានកំណត់ ហើយក្រុមការងារទាំងអស់ដែលបានធ្វើតេស្តមិនអាចចេញដើរបានដោយសេរីទេ ដោយបុគ្គលិកទាំងអស់តម្រូវមិនមានការទាក់ទងជាមួយមនុស្សក្រៅរង្វង់ និងប្រជាពលរដ្ឋក្នុងតំបន់ដើម្បីជៀសវាងហានិភ័យក្នុងការឆ្លង។

បើតាមអ្នករៀបចំព្រឹត្តិការណ៍កីឡា បានសង្កត់ធ្ងន់ថា មិនមានការឆ្លងរីករាលដាលនៅក្នុងតំបន់ដែលនឹងរៀបចំកម្មវិធីនោះទេ ហើយការរីករាលដាលកំពុងស្ថិតក្រោមការគ្រប់គ្រង។

អ្នកចូលរួមកម្មវិធីគឺត្រូវឆ្លងកាត់ការធ្វើតេស្តប្រចាំថ្ងៃដោយការធ្វើតេស្តPCRចំនួន ៣៣៦ ៤២១ម៉ាស៊ីន បានត្រៀមរួចហើយចាប់ពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី២២ ខែមករា។

បន្ថែមពីនេះអ្នកអត្តពិកត្រូវការលទ្ធផលតេស្ត PCR អវិជ្ជមានចំនួនពីរក្នុងរយៈពេល៩៦ម៉ោងបន្ទាប់ពីការចាកចេញរបស់ពួកគេទៅកាន់ប្រទេសចិន ហើយភាគច្រើននឹងធ្វើដំណើរតាមជើងហោះហើរដែលបានរៀបចំជាពិសេស។

សម្រាប់អ្នកដែលតេស្តវិជ្ជមាននឹងមិនត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងឡើយ។ បើមានរោគសញ្ញាសង្ស័យត្រូវនៅមន្ទីរពេទ្យដែលបានកំណត់ដើម្បីព្យាបាល។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែកុម្ភៈ នេះនឹងធ្វើមានក្រុមការងាររៀបចំរួមទាំង កីឡាករ និងក្រុមមន្ត្រីផងរហូតដល់ទៅជាង១លាននាក់ដែលនឹងត្រូវចូលរួម ដែលសារតែចំនួនច្រើនបែបនេះធ្វើទើបចិនបានដាក់ចេញវិធានការជាច្រើនដើម្បីឆ្លើយតបនឹងហានិភ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក