ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចបង្ក្រាបផលិតផលខុសច្បាប់បានជិត៥តោនក្នុងឆ្នាំ២០២១

ភ្នំុពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកម្ពុជាហៅកាត់ថា (CCCC) បានបង្ក្រាបនិងប្រមូលផលិតផលក្លែងក្លាយក្នុងឆ្នាំ២០២១ សរុបបានចំនួន១៤០ករណី រួមមានថ្នាំខុសច្បាប់ ផលិតផលពេទ្យ គ្រឿងសំអាង និងផលិតផលក្លែងក្លាយទូទៅផ្សេងទៀតដែលស្មើនឹងជាង ៤,៧តោន។

ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយលោក តាន់ សុខវិជ្ជា បានបញ្ជាក់ថា ក្រៅពិផលិតផលទាំងនេះផលិតផលថ្នាំជក់ និងឧបករណ៍វេជ្ជសាស្ត្រដែលខុសច្បាប់ចំនួន៧៧កញ្ចប់ រួមមានស្រា ៧៧ ៧៧០លីត្រ ក៏ត្រូវបានរឹបអូសបានផងដែរកាលពីឆ្នាំមុន ក្នុងនោះមាន៤០ករណីត្រូវបានបញ្ជូនទៅតុលាការ។

លោក តាន់ សុវិជ្ជា បញ្ជាក់ថាបើទោះបីជាមានការបង្ក្រាបបែបនេះក្ដីក៏លោកសង្កេតឃើញថាការផលិត ស្តុកទុកនិងចែកចាយផលិតផលក្លែងក្លាយនៅតែមានដដែល ដែលបង្កឱ្យមានការព្រួយបារម្ភ និងទាមទារឱ្យមានការពិចារណាឱ្យបានហ្មត់ចត់បន្ថែមទៀត។ ក្រៅពីនេះនៅមានបញ្ហាមួយចំនួនទៀតពាក់ព័ន្ធជាមួយអ្នកប្រើប្រាស់ ដែលតម្រូវការនៃការប្រើប្រាស់ផលិតផលកាន់តែមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈបច្ចេកវិទ្យាកាន់តែទំនើប និងជឿនលឿនឯការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ។

លោកបន្ថែមថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើសផលិតផលក្លែងក្លាយឲ្យមានប្រសិទ្ធភាពខ្ពស់ ភាគីពាក់ព័ន្ធទាំងអស់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ និងរួមសហការគ្នាអនុវត្តបេសកកម្មការពារសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

បើតាមលោក តាន់ សុវិជ្ជា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកម្ពុជាបានចាប់ខ្លួនជនសង្ស័យសរុបចំនួន ៤៦នាក់ត្រូវបានតុលាការកាត់ទោស ខណៈរឹបអូសផលិតផលក្លែងក្លាយសរុបជាង ១ ០០០តោនដែលមានតម្លៃជាង២០លានដុល្លារអាមេរិក។ ក្រៅពីនោះបានធ្វើកិច្ចសន្យាជាមួយជនសង្ស័យចំនួន ១១១ករណី ១៩ករណីកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និង១០ករណីកំពុងត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីបន្តនីតិវិធីក្នុងនោះមានជនសង្ស័យចំនួន ៥នាក់ដែលជាជនជាតិចិន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក