ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វេទិកាទេសចរណ៍អាស៊ាន២០២២បញ្ចប់ទៅដោយគ្មានជំងឺកូវីដ-១៩សូម្បីតែ១ករណី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបានបញ្ចប់ទៅដោយភាពជោគជ័យ ខណៈអ្នកចូលរួមទាំងអស់សុទ្ធតែធ្វើតេស្តអវិជ្ជមានកូវីដ-១៩ទាំងអស់គ្នា។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ត្រូវបានរៀបចំឡើងដោយប្រទេសកម្ពុជាបន្ទាប់ពីបញ្ហាកូវីដ-១៩បានធ្វើឱ្យកម្មវិធីនេះអស់ចំនួន២ឆ្នាំ។ ព្រឹត្តិការណ៍នេះមានប្រតិភូជាតិនិងអន្តរជាតិប្រមាណ១០០នាក់ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំ ATF ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រួមទាំងមានក្រុមហ៊ុនចំនួន ៤០ និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន២០ មកពី ២៧ ប្រទេសនឹងចូលរួមនៅក្នុងកម្មវិធីពិព័រណ៍អន្តរជាតិ TRAVEX ដែលជាពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍របស់វេទិកា ដែលនឹងមានការតាំងពិព័រណ៍ក្នុងស្រុក ១៨៧ ស្តង់ រួមទាំង ស្តង់អន្តរជាតិចំនួន៦១។

បន្ទាប់ពីបញ្ចប់វេទិកានេះរដ្ឋមន្រ្កីក្រសួងទេសចរណ៍លោក ថោង ខុន បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែមករាថា អ្នកចូលរួមទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះសុទ្ធតែធ្វើតេស្តអវិជ្ជមានកូវីដ-១៩ទាំងអស់គ្នា ទាំងក្នុងពេលរៀបចំព្រឹត្តិការណ៍និងមុនដំណើរត្រលប់ទៅប្រទេសរបស់ពួកគេវិញ។

លោកថា៖ «ក្រសួងទេសចរណ៍នឹងផ្សព្វផ្សាយព័ត៌មានដ៏ល្អនេះទៅកាន់តំបន់ និងពិភពលោក ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាពនៅក្នុងប្រទេស ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកទេសចរណ៍អាស៊ាន បន្ទាប់ពីវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ក៏ដូចជានៅក្នុងប្រទេសឡើងវិញ»។

គួរជម្រាបថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងវេទិការនេះថ្នាក់ដឹកនាំអាស៊ានទាំងអស់បានសម្រេចចេញសេចក្ដីប្រកាសរួមពីការបើកទេសចរណ៍អាស៊ានឡើងវិញ ក្នុងចក្ខុវិស័យលើការស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ ដោយឈរលើគោលការណ៍ បើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន កំណត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាគន្លឹះសម្រេចបានភាពស៊ាំសង្គម លើកទឹកចិត្តការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ធានាដល់សេវាកម្មនិងធុរកិច្ចដោយអនុលោកមតាមគោលការណ៍អាស៊ានស្ដីពីអនាម័យនិងសុវត្ថិភាពសម្រាប់អ្នកជំនាញទេសចរណ៍ និងសហគមន៍ និងជំរុញភាពជឿជាក់និងទំនុកចិត្តតាមរយៈការលើកទឹកចិត្តដល់ប្រតិបត្តិករ និងអ្នកផ្ដល់សេវាកម្មទេសចរណ៍ទាំងអស់ក្នុងតំបន់អាស៊ាន។

ជាមួយគ្នានេះក៏បានបង្កើត ឡូហ្គោទេសចរណ៌អាស៊ានថ្មី (New ASEAN Tourism Logo) ជាមួយពាក្យស្លោកការធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញក៏ត្រូវបានបង្កើតឡើងជាមួយគ្នាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក