ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលក្រើនរំលឹកឱ្យប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សីក្នុងឱកាសរៀបចំសែនព្រេននាពេលខាងមុខ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលនឹងត្រូវរៀបចំពិធីសែនដូនតាឱ្យមានការប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការចម្លងជំងឺផ្តាសាយបក្សីដែលមាននៅលើសត្វនិងនៅក្នុងបរិស្ថាន មកមនុស្សចូលក្នុងសហគមន៍។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបានលើកឡើងថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋមួយចំនួនបានប្រារព្ធពិធីសែនដូនតាផ្សេងៗដែលមានការទិញទំនិញនិងចរាចរនូវបក្សីជាច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្តាសាយបក្សីនៅលើសត្វនិងនៅក្នុងបរិស្ថានមកមនុស្សបានគ្រប់ពេលវេលាប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន បើគ្មានភារកិច្ចត្រូវជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋាន ចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត។

ក្រសួងក៏ក្រើនរំលឹកឱ្យជៀសវាងការប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបក្សីរស់ ឬសម្ភារៈនានា ជាពិសេសត្រូវត្រៀមលក្ខណៈទុកជាមុនពីចម្ងាយជៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើននៅតាមទីផ្សារ ឬហាង នៅក្នុងថ្ងៃតែមួយ ឬក្នុងថ្ងៃនៃពិធីនានាជាដើម។

ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំនៅតាមកសិដ្ឋាន ទីផ្សារលក់សត្វបសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវត្តវិធានការការពារ ឱ្យបានហ្មត់ចត់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្ដាសាយបក្សីក្នុងសហគមន៍របស់ខ្លួន។

ជាងនេះទៀត ក្រសួងជំរុញដល់អ្នកដែលរោគសញ្ញាមួយចំនួនដែលទាក់ទងនឹងជំងឺផ្ដាសាយបក្សីនេះដូចជា គ្រុនក្ដៅលើសពី ៣៨,៥អង្សាសេ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់សត្វបសុបក្សីឈឺ ឬស្លាប់ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា ឱ្យទូរស័ព្ទទៅលេខទាន់ហេតុការណ៍ ១១៥ និងប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។

ជំងឺផ្តាសាយបក្សី H5N1 គឺជាមេរោគឆ្លងដែលអាចឆ្លងមិនត្រឹមតែសត្វស្លាបប៉ុណ្ណោះទេ ថែមទាំងមនុស្ស និងសត្វដទៃទៀតផងដែរ។ H5N1 គឺជាទម្រង់ទូទៅនៃជំងឺផ្តាសាយបក្សី។ វាមានគ្រោះថ្នាក់ដល់សត្វស្លាប ហើយអាចប៉ះពាល់យ៉ាងងាយដល់មនុស្ស និងសត្វផ្សេងទៀត។

យោងទៅតាមអង្គការសុខភាពពិភពលោក H5N1 ត្រូវបានរកឃើញដំបូងលើមនុស្សក្នុងឆ្នាំ ១៩៩៧ ហើយក្នុងចំណោមអ្នកឆ្លង មាន ៦០ភាគរយបានស្លាប់ដោយសារជំងឺនេះ។ ចំណែកក្នុងប្រទេសកម្ពុជាវិញ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជាបានប្រកាសរកឃើញជំងឺផ្តាសាយបក្សីក្នុងឆ្នាំ២០០៥ ករណីឆ្លងចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៤ កម្ពុជាបានកត់ត្រាចំនួន ៥៦ករណីលើមនុស្សដែលនាំឱ្យមនុស្សស្លាប់ចំនួន ៣៧នាក់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក