ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ពលរដ្ឋខ្មែរជាង២០០នាក់បន្ថែមទៀតត្រូវបានទាហានថៃចាប់បញ្ជូនមកវិញ

បាត់ដំបង៖ ពលករខ្មែរជាង២០០នាក់បន្ថែមទៀត ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់មកឱ្យអាជ្ញាធរកម្ពុជាវិញតាមច្រកអូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង។ ស្របពេលដែលកម្លាំងអនុវត្តតាមគោលការណ៍ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ ក្នុងភូមិសាស្រ្តរបស់ខ្លួន។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កម្លាំងទាហានថៃបានបញ្ជូនពលករខ្មែរសរុបចំនួន ២២៥នាក់ មកកម្ពុជាវិញតាមច្រកអូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ពលករដែលត្រូវចាប់បញ្ជូនមកនោះមានស្រី ៨០នាក់ ក្មេង ៤១នាក់ មន្ត្រីក៏ដូចជានគរបាលជំនាញបានអប់រំណែនាំពីវិធានការការពារការរាលឆ្លងនៃជំងឺកូវី-១៩ រួចក្រុមគ្រូពេទ្យពិនិត្យយកតេស្តជាលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ទាំងអស់ ខណៈអ្នកដែលមានកាតចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន១៨០នាក់ ត្រូវបានអាជ្ញាធរសម្រេចឱ្យត្រលប់ទៅផ្ទះវិញ សល់ពីនោះពលករចំនួន ៤៥នាក់ ដែលមានស្រី ១៧នាក់ និងក្មេង ៤នាក់ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ក្នុងស្រុកសំពៅលូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក