ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក អ៊ុំ រាត្រី៖ ការចូលរួមរបស់ពុទ្ធសាសនាធ្វើឱ្យសង្គមកម្ពុជាមានការរីកចំរើន

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានថ្លែងថាពុទ្ធសាសនា មិនត្រឹមតែអប់រំមនុស្សឱ្យសាងតែអំពេីល្អតែមួយមុខនោះទេ តែបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ការងារមនុស្សធម៌ ជាច្រេីនជាមួយរាជរដ្ឋាភិបាល។

ថ្លែងក្នុងពេលបេីកវិញ្ញាសាប្រឡងវិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា (បាលីរង) ឆ្នាំសិក្សា ២០២១-២០២២ នៅសាលាពុទ្ធិកវិទ្យាល័យ ជាស៊ីម ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមករា លោក អ៊ុំ រាត្រី បានរំលឹកពីសកម្មភាពរបស់ព្រះសង្ឃដែលបានរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ ផ្សេងទៀតដែលបានជួយយ៉ាងច្រើនដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងគ្រោះទុរភិក្សផ្សេងៗ។

លោកថា៖ «ការឧបត្ថម្ភស្បៀង ជូនដល់ពលរដ្ឋដែលរងគ្រោះដោយសារកូវីដ-១៩ ក៏ដូចជាគ្រោះទឹកជំនន់ដែលកេីតមានឡេីងនៅក្នុងខេត្តបន្ទាយមានជ័យកន្លងទៅផងដែរ ។ មួយវិញទៀត នៅតាមទីវត្តអារាម ក្នុងដំណាកកាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏បានចូលរួមផ្សព្វផ្សាយពីវិធានការនានា ដែលក្រសួងសុខាភិបាលបានដាក់ចេញ ក៏ដូចជាវិធានការរាជរដ្ឋាភិបាល "៣កុំ ៣ការពារ" ដោយតាមទីវត្តអារាមក៏បានការអនុវត្តនូវវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនផងដែរ»។

ប្រធានមន្ទីរធម្មការខេត្តបន្ទាយមានជ័យ លោក បៀវ ថាន បានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មានសាលាធម្មវិន័យ ៥៧សាលា សមណសិស្សសរុប ១២២៩អង្គ/នាក់, សាលាពុទ្ធិកបឋមសិក្សាមាន៨៥សាលា មាន១០៦ថ្នាក់ សមណសិស្ស សរុប ១៧៧២អង្គ/នាក់ និងមានសាលាពុទ្ធិកអនុវិទ្យាល័យ -វិទ្យាល័យ មាន ១សាលា មាន៩ថ្នាក់ សមណសិស្ស សរុប ៤៦៨អង្គ/នាក់។

លោកបន្តថា ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា២០២១-២០២២ មានបេក្ខសមណៈ បេក្ខជន បានដាក់ពាក្យប្រឡងសរុប ៣៨៦ អង្គ/នាក់ ក្នុងនោះ បេក្ខសមណសិស្ស មានចំនួន ៣៧៧អង្គ, បេក្ខជន (សិស្សបុរស) មានចំនួន ០៧នាក់ ,បេក្ខនារី (សិស្សនារី) មានចំនួន ០២នាក់ និងមានបន្ទប់ចំនួន ១៦បន្ទប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក