ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលខេត្តបាត់ដំបងអបអរសាទរពានរង្វាន់ “ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន"

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះបានរៀបចំពិធីអបអរសាទរក្នុងឱកាសដែលក្រុងបាត់ដំបងទទួលបាននូវពានរង្វាន់ “ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០២២-២០២៤” ។

ពិធីនេះដែរប្រារព្ធធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំខេត្ត ដោយមានការចូលរួមពីមន្ត្រីនៃសាលាខេត្តក៏ដូចជាមន្ត្រីនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមជាមួយបងប្អូនប្រជាពលរដ្ឋសិស្សនិសិត្សកងកម្លាំងចម្រុះយ៉ាងច្រើនកុះករ ដើម្បីបង្ហាញជាមោទនភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយនិងពានរង្វាន់១នេះ។

អភិបាលខេត្តបាត់ដំបងលោក សុខ លូ បានលើកឡើងថា ការទទួលបានពានរង្វាន់ទីក្រុងស្អាតអាស៊ាន គឺជាមោទនភាពរបស់ខេត្តបាត់ដំបង និងរបស់ប្រជាជនទូទាំងខេត្តបាត់ដំបងទាំងមូល ដូចនេះពលរដ្ឋគ្រប់រូបត្រូវរួមគ្នាដើម្បីរក្សាដំណែងជ័យលាភីពានរង្វាន់នេះ ធ្វើយ៉ាងណាឱ្យទីក្រុងយើងមានសោភ័ណភាព ភាពស្រស់ស្អាត បរិស្ថានល្អ ទុកជាគំរូ និងបង្ហាញដល់អ្នកបន្តវេនក្រោយៗទៀត។

លោក សុខ លូ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ត្រូវរួមគ្នាបន្ថែមទៀតរក្សានូវអនាម័យ លើកកម្ពស់បរិស្ថានក្នុងសហគមន៍ ទីក្រុង ក៏ដូចជាខេត្តទាំងមូល ដោយចូលរួមជាមួយអាជ្ញាធរក្រុង ខេត្ត ដោះស្រាយបញ្ហាសណ្តាប់ធ្នាប់តាមទីផ្សារ ឬទីសាធារណៈនានាធ្វើឱ្យសោភ័ណភាពលំនៅដ្ឋានក្នុងក្រុងអោយស័ក្តិសមជាទីក្រុងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងទីក្រុងទេសចរណ៍ប្រកបដោយភាពវៃឆ្លាត។

ទន្ទឹមនេះក៏ចាំបាច់ត្រូវរួមគ្នារក្សាដីចំណីផ្លូវតាមមុខផ្ទះសម្រាប់ជាផ្លូវថ្មើរជើង រួមទាំងដោះស្រាយសំណង់បណ្ដោះអាសន្នទាំងអស់នៅតាមទីតាំងដីសាធារណៈរបស់រដ្ឋ ដូចជា ចំណីស្ទឹង ប្រឡាយរំដោះទឹក ចិញ្ចើមផ្លូវជាដើម លើសពីនេះគ្រប់ៗគ្នាគប្បីពង្រឹងការដាំដើមឈើតាមបណ្តាផ្លូវនានាក្នុងក្រុង ឬទីប្រជុំជនឲ្យកាន់តែមានភាពស្រស់បំព្រងស្រូបយកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱកាន់តែច្រើនថែមទៀត។

ទីក្រុងបាត់ដំបងគឺជាទីក្រុងមួយក្នុងចំណោម២១ទីក្រុងនៅអាស៊ានដែលទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ពីឆ្នាំ២០២២-២០២៤។

ក្រៅពីទីក្រុងបាត់ដំបង ទីក្រុងពីរផ្សេងទៀតគឺក្រុងសៀមរាប និងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជាក៏ទទួលបានពានរង្វាន់ទីក្រុងស្អាតអាស៊ានផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក