ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទះឃើញសាកសពស្រីម្នាក់ កប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាង នៅស្រុកព្រៃនប់

ព្រះសីហនុ៖ សាកសពស្រីម្នាក់ត្រូវបានគេប្រទះឃើញ កប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាង កាលពីថ្ងៃទី ២២ ខែមករា ម្សិលមិញ នៅចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ខាងជើងផ្លូវជាតិលេខ៤ ចំងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សពស្លៀកខោខ្លីអាវដៃខ្លីពណ៌ផ្កាឈូក(ខោអាវឈុត) ពាក់ខ្សែកពណ៌ប្រាក់ បណ្តោងហ្គិចពណ៌ខៀវ ម្រាមដៃកណ្តាលខាងឆ្វេង ពាក់ចិញ្ចៀនពណ៌ប្រាក់។ នៅលើខ្លួនមានស្នាមសាក់ស្មាស្តាំ សាក់អក្សរsexy ខ្នងសាក់រូបយ័ន្ត លើស្មាឆ្វេងផ្នែកខាងក្រោយសាក់រូបមេអំបៅ។

សពមានសភាព រលេះរលួយ ដៃជាប់ខ្នោះ បាក់ដើមដៃស្តាំ កំភួនជើង និងភ្លៅស្តាំជាំខ្មៅ លើទ្រូងស្តាំក្រោមក្លៀកដាច់រលាត់ ក្បាលលើត្រចៀកឆ្វេងហើមប៉ោង ធ្លុះក្រោមផ្ចិតផ្នែកខាងឆ្វេង។

ក្រោយធ្វើកោសល្យវិច័យរួចខាងជំនាញកោសល្យវិច័យបានធ្វើការសន្និដ្ឋានថា ជាករណីវាយ និងចាក់សម្លាប់(ឃាតកម្ម) ។ បន្ទាប់ពីពិនិត្យនៅកន្លែងកើតហេតុរួច សមត្ថកិច្ច បានវិចខ្ចប់សាកសពបានយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បច្ចុប្បន្នក្រុមសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកជនពាក់ព័ន្ធយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក