ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានធ្វើសមាហរណកម្មចូលទៅក្នុងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមឈ្មោះថា និយ័តករគណនេយ្យនិងសវនកម្ម ដែលដឹកនាំដោយអគ្គនាយកមួយរូប។ និយ័តករគណនេយ្យនិងសវនកម្មនឹងបន្តអនុវត្តមុខងារភារកិច្ចរបស់ក្រុមប្រឹក្សាជាតិគណនេយ្យដែលបានកំណត់នៅក្នុងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
បន្ថែមលើសពីនេះទៀត ក្នុងដំណាក់កាលនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ដំណើរការផ្លូវការរបស់ស្ថាប័ន និយ័តករគណនយ្យនិងសវនកម្មនឹងប្រើប្រាស់និមិត្តសញ្ញា (Logo) និងត្រារបស់ក្រុមប្រឹក្សាជាតិគណនេយ្យនៅក្នុងលិខិតស្នាមនិងឯកសារនានាក្នុងទំនាកទំនងការងារផ្លូវការរហូតដល់និយ័តករមាននិមិត្តសញ្ញា (Logo) និងត្រារបស់ខ្លួនផ្ទាល់៕
សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖